បុរសម្នាក់បើករថយន្ដម៉ាកយីឌុប១គ្រឿងមកបុកកង់អូសជាប់ក្រោមរថយន្ដបណ្ដោលឱ្យនារីម្នាក់រងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ នារីម្នាក់បានរងរបួសធ្ងន់ខណៈកំពុងជិះកង់ត្រូវបុរសម្នាក់បើករថយន្ដម៉ាកយីឌុប១គ្រឿងមកបុកចំពីជំហៀងពេញទំហឹងរួចអូសម៉ូតូជាប់ក្រោមរថយន្ដ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧ និង៣០នាទីថ្ងៃទី២១ ខែមិនា ឆ្នាំ២០១៦ នៅចំណុចផ្លូវលេខ៤៣២ ស្ថិតក្នុងសង្កាត់ទួលទំពួងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញនារីម្នាក់ជិះកង់ ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៤៣២ក្នុងទិសដៅពីលិចទៅជើងលុះមកដល់ចំណុចកើតហេតុខាងលើក៏ស្រាប់តែមានរថយន្តម៉ាកយីឌុប១គ្រឿង ពណ៍ខៀវ ពាក់ស្លាកលេខ ភ្នំពេញ3C-0447 ធ្វើដំណើស្របទិសគ្នាបានជ្រុលបុកកង់ពេញទំហឹងបណ្ដាលកង់ខ្ទាតចូលទៅក្រោមរថយន្ត ចំណែកនារីរងគ្រោះរបួសធ្ងន់។

ក្រោយកើតហេតុរថយន្តបង្កនឹងម៉ូតូរងគ្រោះត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកដើម្បីដោះស្រាយតាមផ្លូវច្បាប់៕ឮ

20160320203433

20160320203433 (1)

20160320203434

...

ដោយ៖ ស រស្មី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print