បុរស៣នាក់បើកម៉ូតូជែងគោយន្តកែច្នៃមិនផុត បណ្តាលឲ្យបុកស្លាប់២នាក់ម្នាក់ទៀតរបួសធ្ងន់

ចែករំលែក៖

ខេត្តរតនគិរី៖ យ៉ាងហោចណាស់មានយុវជនស្ទាវ២នាក់ធ្លាយខួរស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុដោយជួបនូវឧបថហេតុគ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់មួយបានកើតឡើង កាលពីវេលាម៉ោង៥ និង៣០នាទីថ្ងៃទី២១ ខែមិនា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវជាតិលេខ៧៨ ស្តិតនៅភូមិភ្នំ សង្កាត់យក្សឡោម ក្រុងបានលុង ខេត្តរតនគិរី។

បើតាមការឲ្យដឹងពីលោកជាង ហឿង នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់យក្យឡោមបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់នឹងរបួសត្រូវបានគេស្គាល់ទី១ឈ្មោះធី សុខជា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង(ស្លាប់ធ្លាយខួរ) ទី២ ឈ្មោះម៉ែតណូរៃ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរអ៊ីស្លាម មុខរបរកម្មករសំណង (ស្លាប់ធ្លាយខួរ) និងទី៣ ឈ្មោះម៉ែតខូរៃ ភេទប្រុស អាយុ១៨ឆ្នាំជនជាតិខ្មែរអ៊ីស្លាប់ មុខរបរកម្មករសំណង បានរងរបួសធ្ងន់ត្រូវបានសមត្ថកិច្ចដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យបង្អែកខេត្ត អ្នកទាំង៣មានទីលំនៅភូមិ២ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី។

លោកបន្តទៀតថា ជនរងគ្រោះបានជិះម៉ូតូម៉ាកWave-S ពណ៍ខ្មៅ គ្មានស្លាកលេខជិះគ្នា៣នាក់ក្នងទិសដៅពីលិចទៅកើត ចំណែកគោយន្តកែច្នៃបើកបរក្នុងទិសដៅពីលិចទៅកើតដូចគ្នាខណៈមកចំណុចកើតហេតុខាងលើគោយន្តបានបត់ឆ្វេងចូលចំការដោយបើកបរគោយន្តខ្វះការប្រុងប្រយ័ត្នស្របពេលម៉ូតូបើកក្នុងល្បឿនលឿនបំរុងជែងតែមិនផុតក៍បានបុកពេញទំហឹងតែម្តង។

ក្រោយពីកើតហេតុម្ចាស់គោយន្តបានរត់គេចខ្លួនបាត់ស្រមោលបន្សល់ទុកគោយន្តនៅកន្លែងកើតហេតុ បន្ទាប់ពីសមត្ថកិច្ចបានវាស់វែងនាំយកគោយន្តនិងម៉ូតូទៅរក្សាទុកនៅស្នងការដ្ឋាននគបាលខេត្តរងចាំធ្វើការដោះស្រាយនៅពេលក្រោយ។ រីឯសាកសពត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

IMG_20160321_101107

IMG_20160321_101039

IMG_20160321_101044

IMG_20160321_101057

...

ដោយ៖ វុទ្ធឦសាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print