​តូចចិត្ដ​នឹង​ម្ដាយ​មិន​ទិញ​ទូរស័ព្ទ​ឲ្យ​ប្រើ​ចង​.​ក​ធ្វើ​អត្ដឃាត​

ចែករំលែក៖

​ខេត្តកណ្ដាល៖​ យុវជន​ម្នាក់​ ទំនងជា​តូចចិត្ដ​នឹង​ម្ដាយ​មិន​ទិញ​ទូរស័ព្ទ​អោយ​ប្រើប្រាស់​ដូច​បំណង​ក៏​ចងក​ធ្វើ​អត្ដឃាត​សម្លាប់​ខ្លួន​នៅ​លើ​ផ្ទះ​នារី​ជា​គូ​ដណ្ដឹង​ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​១៥​និង​៤០​នាទី​ ថ្ងៃ​ទី​២០​ ខែមីនា​ ឆ្នាំ​២០១៦​ នៅ​ភូមិ​អ​ញ្ជែ​ង​ក្រោម​ ឃុំ​ពុក​ឬ​ស្សី​ ស្រុក​ខ្សាច់កណ្ដាល​ ខេត្ដកណ្ដាល​ ។​

​យុវជន​គិត​ខ្លី​ចងក​បញ្ចប់ជីវិត​នោះ​ មានឈ្មោះ​ សាន់​ រ៉ែ​ន​ ភេទ​ប្រុស​ អាយុ​២១​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​កសិករ​ មាន​ឪពុក​ឈ្មោះ​ សាន់​ រ៉ា​ អ​យុ​៤៣​ឆ្នាំ​ មុខរបរ​កសិករ​ ម្ដាយ​ឈ្មោះ​ វ៉ា​ន់​ ថេ​ន​ អាយុ​៣៨​ឆ្នាំ​ មុខរបរ​កសិករ​ មាន​ទីលំនៅ​ភូមិ​ព្រែក​យាយ​ហ៊ិ​នទី​១​ ឃុំ​ឬ​ស្សី​ជ្រោយ​ ស្រុក​មុខកំពូល​ ខេត្ដកណ្ដាល​ បច្ចុប្បន្ន​ស្នាក់​នៅផ្ទះ​នារី​ជា​គូរ​ដណ្ដឹង​ក្នុងភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​ ។​

​ប្រភព​ពី​មន្ត្រី​នគរបាល​ស្រុក​ខ្សាច់កណ្ដាល​បាន​ឲ្យ​ដឹង​ថា​ អស់​រយៈពេល​ប្រមាណ​៣​ខែ​មក​ហើយ​ជន​រង​គ្រោះ​ឈ្មោះ​ សាន់​ រ៉ែ​ន​ បាន​មក​ស្នាក់​នៅផ្ទះ​ជាមួយ​គូរ​ដណ្ដឹង​ឈ្មោះ​ ផៃ​ កាក់​ អាយុ​១៧​ឆ្នាំ​ មុខរបរ​ជា​កម្ម​ការី​នី​រោងចក្រ​កាត់ដេរ​ មាន​ទីលំនៅ​ភូមិ​ព្រែក​យាយ​ហ៊ិ​នទី​១​ ឃុំ​ឬ​ស្សី​ជ្រោយ​ ស្រុក​ខ្សាច់កណ្ដាល​ ។​

​លុះ​មក​ដល់​មុន​ពេល​កើតហេតុ​ប៉ុន្មាន​ថ្ងៃ​ ជន​រង​គ្រោះ​ចេះ​តែ​ខ្ចី​ទូរស័ព្ទ​គេ​តេ​ម្ដាយបង្កើត​របស់​ខ្លួន​សុំ​ទិញ​ទូរស័ព្ទ​ស៊េរី​ថ្មី​មួយ​គ្រឿង​ ដោយសារ​ជីវភាព​ក្រលំបាក​ស្ដ្រី​ជា​ម្ដាយ​មិន​បាន​អនុវត្ដ​តាម​ការ​ស្នើ​សុំ​របស់​ជន​រង​គ្រោះ​ឡើយ​ ជា​ហេតុ​ធ្វើ​ឲ្យ​ជន​រង​គ្រោះ​មានការ​តូចចិត្ដ​យ៉ាង​ខ្លាំង​ រហូត​បញ្ចេញ​ទឹកមុខ​ខុស​ប្លែក​ពី​ធម្មតា​ តែ​មិន​មាន​នរណា​ម្នាក់​ចាប់​អារ​ម្ម​ណ៏​នោះ​ទេ​ ។​ ស្រាប់តែ​ដល់​ថ្ងៃ​កើតហេតុ​ជន​រង​គ្រោះ​បាន​ឡើង​ទៅ​ចងក​នៅ​លើ​ផ្ទះ​ដោយ​យក​ខ្សែ​អង្រឹង​ចង​ភ្ជាប់​ជាមួយ​ផ្ទោង​ដំបូល​មានកំ​ពស់​២,៥០​ម៉ែត្រ​ពី​រនាប​ផ្ទះ​ស្លាប់​បាត់បង់​ជីវិត​តែ​ម្ដង​ ។​

​សមត្ថកិច្ច​នគរបាល​បច្ចេកទេស​និង​វិទ្យាសាស្ដ្រ​ស្រុក​ខ្សាច់កណ្ដាល​បាន​បញ្ជាក់​ថា​ ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសារ​ចងក​ធ្វើ​អត្ដឃាត​ដោយ​ខ្លួនឯង​ប្រាកដ​មែន​ មិន​មាន​ជាប់​ពាក់ព័ន្ធ​និង​ករណី​អ្វី​ផ្សេង​ឡើយ​ ។​ ក្រោយ​ពី​ពិនិត្យ​រួច​សមត្ថកិច្ច​បាន​ប្រគល់​សាកសព​ជន​រង​គ្រោះ​ទៅ​ឲ្យ​ក្រុម​គ្រួសារ​ចាត់ចែង​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕​

6bc8c917-329f-4065-8dc3-24e4fc133421

8ca438d0-f0d8-46c4-bfb8-aa0099e951a0

8f7f0016-3467-459d-9270-044fdb5ea325

860a36b2-6573-41cb-ba21-2ed769bbae0d

d53e5108-51cb-44aa-bbd3-8014f5865268

...

ដោយ៖ ស្អាង​ជ័យ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print