ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៦ នេះ នៅសាលប្រជុំគណៈកម្មការទី២ព្រឹទ្ធសភា ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ ដឹកនាំដោយលោក ជា ជេដ្ឋ ប្រធាន និងជាប្រធានគណៈកម្មការទី២ព្រឹទ្ធសភា បានបើកកិច្ចប្រជុំពិភាក្សាបែងចែកភារកិច្ចរបស់មន្រ្តី និងស្តាប់បទបង្ហាញរបស់វិទ្យាស្ថានសភាកម្ពុជា (PIC) ស្តីពី «ការលើកកម្ពស់សមត្ថភាពអភិវឌ្ឍន៍មូលដ្ឋានរបស់ក្រុមប្រឹក្សាសង្កាត់នៅរាជធានីភ្នំពេញ» ដើម្បីត្រៀមរៀបចំវេទិការបស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៦ នៅវិមានព្រឹទ្ធសភា៕ សុខ ខេមរា
...