ខេត្តរតនគិរី៖ លោក លី ធុជ ទេសរដ្ឋមន្ត្រី ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តរតនគិរី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោហ៊ុន សែនប្រមុខរាជរដ្ឋាភិបាលកម្ពុជាអមដំណើរដោយ លោក អ៊ុក សំអុល អភិបាលក្រុងបានលុង បានចុះជួបផ្ទាល់ដល់ការដ្ឋានធ្វើផ្លូវ១ខ្សែទំហំ៦ម៉ែត្រ×៨៧០ម៉ែត្រ តាមសំណើររបស់ប្រជាពលរដ្ឋនូវបន្ទាប់ពីប្រជាពលរដ្ឋបានស្នើសុំក្នុងវេទិការសាធារណៈកាលពីពេលកន្លងទៅនេះ។
ការអញ្ជើញចុះជំនួបរវាង លោក ទេសរដ្ឋមន្ត្រី លី ធុជរួមទាំងអភិបាលក្រុង បានធ្វើឡើងនៅព្រឹកថ្ងៃទី២០ខែមិនា ឆ្នាំ២០១៦នេះ ស្ថិតក្នុងភូមិ ភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។
លោក ទេសរដ្ឋមន្ត្រី លី ធុជ ទេសរដ្ឋមន្ត្រីចុះជួយខេត្តរតនគិរី បានលើកឡើងថា “ដោយមានការលើកឡើងរបស់ប្រជាពលរដ្ឋខាងលើ បានស្នើសុំទៅប្រមុខរាជរដ្ឋាភិបាលក្នុងវេទិការសាធារណៈ និងដោយមានការទទួចស្នើសុំ និងគិតគូរពីលោក អ៊ុក សំអុល អភិបាលក្រុងបានលុងឆ្លើយតបជូនប្រជាពលរដ្ឋដោយការយកចិត្តទុកដាក់ លោក ទេសរដ្ឋមន្ត្រី បានពាំនាំពីនូវការគិតគូដល់បងប្អូនប្រជាពលរដ្ឋពីសំណាក់ សម្តេចប្រមុខរាជរដ្ឋាភិបាលបានសម្រេចផ្តល់ជូនតាមសំណើររបស់ប្រជាពលរដ្ឋតាមរយ:មន្ទីរសាធារណៈការផងដែរ។
សូមបញ្ជាក់ផងដែរថា ផ្លូវដែលបានបើកការដ្ឋានធ្វើជូនប្រជាពលរដ្ឋនៅចំណុចខាងលើ មានទំហំ៦ម៉ែត្រ×៨៧0ម៉ែត្រ ជាប់របងតំបន់ប្រតិបត្តិការសឹករងខេត្ត រតនគិរីដែលសាងសង់ចាក់ក្រាលកៅស៊ូកំរាស់២ជន់(DBST)រួមទាំងបានតភ្ជាប់បណ្តាញអគ្គិសនីជូនតាមសំណើររបស់ប្រជាពលរដ្ឋនៅព្រឹកថ្ងៃទី២០ ខែមិនានេះផងដែរ ។
ពលរដ្ឋបានបន្តថាចាប់ពីពេលនេះម៉ោងនេះតទៅគ្រួសារពួកគាត់ ជាពិសេសកូនប្រុស~ស្រី ដែលតែងតែលំបាកក្នុងការធ្វើដំណើរ ចេញចូលទៅមក ទៅរៀនក្តីនិងរកស៊ីទទួលទានប្រចាំថ្ងៃក្តី លែងបារម្ភទៀតហើយព្រោះផ្លូវស្អាត ល្អ បានកើតមានជុំវិញលំនៅឋានរបស់ពួកគាត់ហើយ ៕ វុទ្ធឦសាន