ភ្នំពេញ, លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ និងជាអ្នកនាំពាក្យព្រឹទ្ធសភា បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការនយោបាយ នៃក្រុមសភាជាតិអាយប៉ា-កម្ពុជា ក្រោមអធិភាពលោក ឈាង វុន ប្រធានគណៈកម្មការទី៥ រដ្ឋសភា និងជាប្រធានគណៈកម្មាធិការនយោបាយ នៃក្រុមសភាជាតិអាយប៉ា-កម្ពុជា តាមប្រព័ន្ធនិម្មិត (Online) ដើម្បីពិនិត្យ ពិភាក្សា ផ្តល់យោបល់លើសេចក្តីព្រាងសេចក្តីសម្រេចរបស់គណៈកម្មាធិការនយោបាយ នៃអន្តរសភាអាស៊ាន(AIPA) និងការត្រៀមលក្ខណៈចូលរួមមហាសន្និបាត AIPA លើកទី៤២ ដែលរៀបចំដោយសភាប្រុយណេ ពីទីក្រុងដេរូសាឡាម ប្រទេសប្រុយណេ តាមប្រព័ន្ធនិម្មិត។
កិច្ចប្រជុំគណៈកម្មាធិការនយោបាយ នៃក្រុមសភាជាតិអាយប៉ា-កម្ពុជា ប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង០៨:០០នាទីព្រឹក តាមប្រព័ន្ធនិម្មិត ផ្សាយចេញពីវិមានរដ្ឋសភា ស្ថិតនៅសាលប្រជុំគណៈកម្មការទី១០ វិមានព្រឹទ្ធសភា៕
...