មីយ៉ាន់ម៉ា​៖​ ស្របពេល​អត្រាឆ្លង និងស្លាប់ដោយសារកូវីដ-១៩ កេីនឡើងវិញ​,​ ខណប្រទេសមួយនេះនឹងទទួលវ៉ាក់សាំង ៦លានដូសពីចិន

ចែករំលែក៖

អន្តរជាតិ​៖ ប្រទេសមីយ៉ាន់ម៉ា​ នឹងទទួលបានវ៉ាក់សាំងបង្ការជំងឺ COVID-19 ចំនួន ០៦លានដូសពីប្រទេសចិន នៅអំលុងខែសីហាខាងមុខនេះ ខណៈអត្រាឆ្លង និងស្លាប់កំពុងតែស្ទុះងើបឡើងវិញជាលំដាប់។​ នេះបេី​យោង​តាម​របាយការណ៍​របស់​ទីភ្នាក់ងារសារព័ត៌មានបារាំង AFP នៅថ្ងៃសុក្រ ទី១៦ ខែកក្កដា ឆ្នាំ២០២១។

ជាក់​ស្ដែង​យោង​តាម​ប្រភពពីផ្នែកសារព័ត៌មានក្នុងប្រទេសមីយ៉ាន់ម៉ា​ បានថ្លែង​ប្រាប់ទីភ្នាក់ងារបារាំង​ AFP កាលពីពេលថ្មីៗនេះថា រដ្ឋាភិបាលមីយ៉ាន់ម៉ា​ បានទិញវ៉ាក់សាំងបង្ការជំងឺ COVID-19 ចំនួន ០៤លានដូសពីប្រទេសចិន ខណៈប្រទេសចិនបានបរិច្ចាកវ៉ាក់សាំងចំនួន ០២លានដូសបន្ថែមទៀត។

គួរជម្រាបថា​ សរុបមកវិញ​ ប្រទេសមីយ៉ាន់ម៉ា នឹងទទួលបានវ៉ាក់សាំងចំនួន ០៦លានដូសពីប្រទេសចិន ហើយវ៉ាក់សាំងចំនួន ០១លានដូសដំបូង នឹងមកដល់ប្រទេសមីយ៉ាន់ម៉ានៅចុងខែកក្កដានេះផងដែរ។

ដោយឡែក​ជុំវិញបញ្ហានេះដែរ​ បើតាមមន្រ្តីសុខាភិបាលរបស់មីយ៉ាន់ម៉ា បានបញ្ជាក់ថា​ មនុស្សប្រហែល ១.៧៥លាននាក់ហើយ បានទទួលការចាក់វ៉ាក់សាំងនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលមានប្រជាជនសរុបប្រហែល ៥៤លាននាក់នេះ។

គួរបញ្ជាក់ថា​ រហូតមកទល់ពេលនេះ ប្រទេសអាស៉ីអាគ្នេយ៍មួយនេះ បានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស ២១២,៥៤៥ករណី ក្នុងនោះមានអ្នកស្លាប់ ៤,៣៤៦នាក់ និងអ្នកជាសះស្បើយ ១៥៣,៦០៩នាក់៕ដោយ​៖ស​ តារា​

...

រូបថត​៖ឯកសារ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print