មានការប៉ះទង្គិចគ្នារវាងនាវាចម្បាំងចិននិងឥណ្ឌូនេស៊ីុ

ចែករំលែក៖

សកម្មភាពពង្រីកទីតាំងនេសាទរបស់កប៉ាល់នេសាទចិនកំពុងតែបង្ករការព្រួយបារម្ភយ៉ាងខ្លាំងដល់ប្រទេសដែលមានជម្លោះនៅក្នុងដែនសមុទ្រចិនភាកខាងត្បូង ដោយកប៉ាល់នេសាទទាំងនោះទទួលបានការការពារពីកម្លាំងទាហានជើងទឹកចិនទៀតផង។
ឥណ្ឌូនេស៊ីុកាលពីថ្ងៃទី​២០ខែមីនាបានកោះហៅមន្ត្រីស្ថានទូតចិនប្រចាំនៅប្រទេសនេះ​ដើម្បី​ប្រឆាំងទៅសកម្មភាពនេសាទខុសច្បាប់របស់កប៉ាល់នេសាទចិនស្ថិតនៅប្រជុំកោះ​Natuna របស់​ឥណ្ឌូនេស៊ីុ។
នាវាយាមល្បាតរបស់ឥណ្ឌូនេស៊ី​ុបានដេញតាម​ តែកប៉ាល់នេសាទចិនបានតតបវិញ នៅពេលនោះនាវាចម្បាំងរបស់ចិនក៏បានទៅជួយដល់កប៉ាល់នេសាទក៏បានបើកបុកទៅនិងនាវាយាមល្បាតរបស់ឥណ្ឌូនេស៊ីុ។
ក្រោយមកបន្តិចនាវាចម្បាំងចិនយ៉ាងធំក៏បានទៅដល់កន្លែងកើតហេតុ បង្ខំឲ្យឥណ្ឌូនេស៊ីុដោះលែង​កប៉ាល់នេសាទរបស់ចិន។
លោកស្រី​Pudjiastuti បញ្ជាក់ថា​នាវាចម្បាំងរបស់ចិនបានរារាំង នាវាយាមល្បាតរបស់ឥណ្ឌូនេស៊ីុដែលព្យាយាមស្ទួចកប៉ាល់នេសាទចិនយកទៅ ដើម្បីវាយកម្ទេចចោលដូចកាលមុនៗ។ លោកស្រី Pudjiastuti​ មន្ត្រីជាន់ខ្ពស់មួយរូបរបស់ឥណ្ឌូនេស៊ីបានបញ្ជាក់ថា «យើងគោរព ទៅនឹងប្រទេសធំដូចជាចិន ហើយចិនក៏ត្រូវតែគោរពអធិបតេយ្យភាពរបស់យើងវិញដែរ។ អ្វីដែលយើងបានធ្វើគឺទប់ស្កាត់ការនេសាទខុសច្បាប់នៅក្នុងដែនសមុទ្រស្ថិតក្នុងធិបតេយ្យភាព​របស់ខ្លួនតែប៉ុណ្ណោះ»។ លោកស្រីក៏បានអំពាវនាវដល់រដ្ឋមន្ត្រីក្រសួងការបរទេសផ្ញើលិខិតប្រឆាំងទៅកាន់ប្រទេសចិន។
នៅក្នុងនោះដែរឥណ្ឌូនេស៊ីុក៏បានកោះហៅមន្ត្រីស្ថានទូតចិនដើម្បីប្រឆាំងទៅនឹងសកម្មភាពខាងលើ ដែលជាការបំពានយ៉ាងខ្លាំងទៅលើដែនអធិបតេយ្យរបស់ឥណ្ឌូនេស៊ីុ។ លោក​Edi Yusuf មន្ត្រីក្រសួងការបរទេសឥណ្ឌូនេស៊ីុបានឲ្យដឹងថា​ ក្រសួងការបរទេសក៏បានកោះហោះមន្ត្រីស្ថានទូតផងដែរ ប៉ុន្តែនៅពេលនេះអគ្គរដ្ឋទូតអវត្តមាន ក៏ឲ្យតំណាងទៅជំនួស៕

image

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print