កូវីដ-១៩កើនឡើងខ្ពស់ ឥណ្ឌូនេស៊ីហាមមន្ត្រីចេញទៅក្រៅប្រទេស និងលុបចោលកម្មវិធីចាក់វ៉ាក់សាំងយកប្រាក់

ចែករំលែក៖

ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Widodo នៅពេលថ្មីនេះបានហាមប្រាមបណ្តារដ្ឋមន្ត្រីធ្វើដំណើរចេញទៅក្រៅប្រទេស។ ជាមួយគ្នានេះកម្មវិធីចាក់វ៉ាក់សាំងបង់ប្រាក់ក៏ត្រូវបញ្ចប់ផងដែរ ដោយការចាក់វ៉ាក់សាំងគឺអត់យកប្រាក់ទាំងអស់។

នៅក្នុងសន្និសីទកាសែតកាលពីថ្ងៃទី១៦ ខែកក្កដា លោក Pramono Anung លេខាធិការការិយាល័យប្រធានាធិបតីបានបញ្ជាក់ថា ក្នុងដំណាក់កាលអនុវត្តច្បាប់អាសន្ន បណ្តារដ្ឋមន្ត្រីក្រសួង និងស្ថាប័នរដ្ឋត្រូវតែមានស្មារតី ចំពោះស្ថានភាពនៃការឆ្លងកូវីដ-១៩។
បច្ចុប្បន្នឥណ្ឌូនេស៊ីក្លាយទៅជាប្រទេសដែលមានករណីឆ្លងកូវីដ -១៩ច្រើនជាងគេបង្អស់នៅលើពិភពលោក ដោយមានករណីឆ្លងប្រចាំថ្ងៃកើនឡើងជាង៥ម៉ឺននាក់ ក្នុងមួយថ្ងៃ ។ សរុបអ្នកឆ្លងនៅក្នុងប្រទេសនេះកើនឡើងដល់ទៅ ជិត៣លាននាក់ ។
នៅថ្ងៃទី១៦ខែកក្កដា ឥណ្ឌូនេស៊ីបានរកឃើញករណីស្លាប់ដោយកូវីដ-១៩កើនឡើងរហូតដល់ទៅ១.២០៥នាក់ ដែលជាកំណត់ត្រាថ្មីពីការស្លាប់ដោយកូវីដ-១៩ ។ ក្នុងថ្ងៃជាមួយគ្នានោះដែរក៏មានអ្នកវិជ្ជមានកូវីដ-១៩កើនឡើងដល់ទៅ ៥៤.០០០នាក់ ដែលជាថ្ងៃទី ៣ជាប់គ្នាមានករណីឆ្លងលើសពី៥ម៉ឺននាក់។
សារព័ត៌មាន Bloomberg បានផ្សាយថា មកទល់ពេលនេះឥណ្ឌូនេស៊ីទើបតែចាក់វ៉ាក់សាំងជូនពលរដ្ឋបានតែ១១%ប៉ុណ្ណោះ ដោយពេលនេះកំពុងតែខិតខំដើម្បីចាក់វ៉ាក់សាំងជូនពលរដ្ឋឲ្យបាន៧០% ក្នុងពេលឆាប់ៗខាងមុខទើបអាចទប់ស្កាត់ការឆ្លងកូវីដ-១៩បាន៕ដោយ៖ធីរីណា

...

រូបថត៖Ban thư ký Tổng thống Indonesia.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print