ភ្នំពេញ៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមមិត្តភាព កម្ពុជា-វៀតណាម បានសម្រេចជួយឧបត្ថម្ភថវិកាចំនួន ៥ម៉ឺនដុល្លារ ជូនដល់សមាគមមិត្តភាព វៀតណាម-កម្ពុជា តាមរយៈស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា ក្នុងការចូលរួមដល់យុទ្ធនាការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅប្រទេសវៀតណាម។
នេះជាសមានចិត្តរបស់ប្រជាជនកម្ពុជា ដើម្បីជួយមិត្តវៀតណាមក្នុងគ្រាមានអាសន្ន ក្នុងនាមមិត្តភាព និងសាមគ្គីភាពរវាងសមាគមមិត្តភាព នៃប្រទេសទាំងពីរ។ កន្លងមកភាគីវៀតណាមក៏បានជួយដល់កម្ពុជា តាមរយៈសមាគមមិត្តភាពកម្ពុជា-វៀតណាម ជាបន្តបន្ទាប់ ក្នុងការការពារទប់ស្កាត់ ជំងឺកូវីដ-១៩ រួមមាន ៖ សម្ភារពេទ្យ ម៉ាស់ និងថវិកាផងដែរ៕
...
ដោយ, សិលា