ខេត្តកំពង់ចាម ៖ រូបភាពនេះបង្ហាញទម្លាប់អាក្រក់បំផុតរបស់ម្ចាស់ការដ្ឋានខ្លះ គ្មានគិតពីអ្នកដទៃ គឺគិតតែប្រយោជន៍ខ្លួនឯង សំខាន់លុយ ដោយមិនខ្វល់ពីអនាម័យ បរិស្ថាន សោភណ្ឌភាព ក្នុងទីក្រុងនោះទេ ខណ:អាជ្ញាធរពាក់ព័ន្ធមិន ខ្វល់អេីពេីទទួលខុសត្រូវក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ។
កង្វល់ចិត្តធំពន់ពេកក្រៃធ្វេីអោយប្រជាពលរដ្ឋរស់នៅមូលដ្ឋានភូមិផ្សាថ្មី(ផ្សាលើ)ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន សូមសំណូមពរទៅអាជ្ញាធរខេត្តកំពង់ចាម ជួយពិនិត្យមើលផ្លូវបេតុងមួយខ្សែរដែលពួកឈ្មួញ ភូមិផ្សាថ្មី(ផ្សាលើ)ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន នេះផង ។
បញ្ហានេះប្រជាពលរដ្ឋបានលេីកឡេីងថា អ្នកធ្វើដំណើរតាមផ្លូវបានធ្វើការរិះគន់ទៅលើក្រុមហ៊ុនរកស៊ីដឹកដី និងអាជ្ញាធរមូលដ្ឋានថា មិនបានយកចិត្តទុកដាក់ នាំឲ្យផ្លូវបេតុងមួយខ្សែពោរពេញដោយកំណកដី ដែលនាំឲ្យអ្នកជិះម៉ូតូរអិល ប៊ិះដួលស្ទើរតែគ្រប់ៗគ្នា ពេលខ្លះអាចប្រឈមគ្រោះថ្នាក់ចរាចរណ៍បាត់បង់ជីវិត ក៏អាចថាបាន ។
ទិដ្ឋភាពនៃការអាចនឹងនាំអោយកេីតមានគ្រោះថ្នាក់ចរាចរណ៍ត្រូវបានប្រជា ពលរដ្ឋថតរូបទុកជាវត្ថុតាង ដេីម្បីស្នេីទៅលោកអភិបាលខេត្តជួយមើលផង ថ្នល់បេតុងដីកំរាស់ជិត១តឹកហើយ ដូចមិនរវល់សោះ(យ៉ាងណាក៏គួរស្រោចទឹកឬគៀរដីចេញខ្លះផង ទោះភ្លៀងយប់ក៏ថ្ងៃហ៊ុយដែរ)អាជីវកម្មមានច្បាប់ តើច្បាប់គេមានសរសេរថា ធ្វើអាជីវកម្មមិនទើសក្បាលនរណាឬអត់? សូមមេត្តាយល់ពីសិទ្ធិរស់នៅរបស់ប្រជាពលរដ្ឋផង៕
ដោយ៖ វណ្ណៈ