ថ្នល់បេតុង​ តែដីកម្រាស់ជិត១តឹកហើយ​កោតតែ​អាជ្ញាធរ​ស្រុកកោះសូទិនមិន​យកចិត្តទុកដាក់មេីលថែ

ចែករំលែក៖

ខេត្តកំពង់ចាម ៖​ រូបភាពនេះ​បង្ហាញទម្លាប់អាក្រក់បំផុតរបស់ម្ចាស់ការដ្ឋានខ្លះ គ្មានគិតពីអ្នកដទៃ គឺគិតតែប្រយោជន៍ខ្លួនឯង​ សំខាន់លុយ ដោយមិនខ្វល់ពីអនាម័យ បរិស្ថាន សោភណ្ឌភាព ក្នុងទីក្រុងនោះទេ ខណ:​អាជ្ញាធរ​ពាក់ព័ន្ធ​មិន​ ខ្វល់អេីពេីទទួលខុសត្រូវក្នុងដែន​សមត្ថកិច្ច​របស់ខ្លួន​ ។

កង្វល់ចិត្តធំពន់ពេកក្រៃធ្វេីអោយប្រជាពលរដ្ឋរស់នៅមូលដ្ឋានភូមិផ្សាថ្មី(ផ្សាលើ)ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន សូមសំណូមពរទៅអាជ្ញាធរខេត្តកំពង់​ចាម ជួយពិនិត្យមើលផ្លូវបេតុងមួយខ្សែរដែលពួកឈ្មួញ ភូមិផ្សាថ្មី(ផ្សាលើ)ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន នេះផង​ ។

បញ្ហានេះ​ប្រជាពលរដ្ឋ​បានលេីកឡេីងថា​ អ្នកធ្វើដំណើរតាមផ្លូវបានធ្វើការរិះគន់ទៅលើក្រុមហ៊ុនរកស៊ីដឹកដី និងអាជ្ញាធរ​មូលដ្ឋានថា មិនបានយកចិត្តទុកដាក់ នាំឲ្យផ្លូវបេតុងមួយខ្សែពោរពេញដោយកំណកដី ដែលនាំឲ្យអ្នកជិះម៉ូតូរអិល ប៊ិះដួលស្ទើរតែគ្រប់ៗគ្នា​ ពេលខ្លះអាចប្រឈមគ្រោះថ្នាក់​ចរាចរណ៍​បាត់បង់ជីវិត​ ក៏អាចថាបាន​ ។

ទិដ្ឋភាព​នៃការអាចនឹងនាំអោយកេីតមានគ្រោះ​ថ្នាក់​ចរាចរណ៍​ត្រូវបានប្រជា​ ពលរដ្ឋ​ថតរូបទុកជា​វត្ថុ​តាង​ ដេីម្បី​ស្នេីទៅលោក​អភិបាលខេត្តជួយមើលផង ថ្នល់បេតុងដីកំរាស់ជិត១តឹកហើយ ដូចមិនរវល់សោះ(យ៉ាងណាក៏គួរស្រោចទឹកឬគៀរដីចេញខ្លះផង ទោះភ្លៀងយប់ក៏ថ្ងៃហ៊ុយដែរ)អាជីវកម្មមានច្បាប់ តើច្បាប់គេមានសរសេរថា ធ្វើអាជីវកម្មមិនទើសក្បាលនរណាឬអត់? សូមមេត្តាយល់ពីសិទ្ធិរស់នៅរបស់ប្រជាពលរដ្ឋផង៕

...

ដោយ៖  វណ្ណៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print