ហាង​ Color Cup Riverside ដែលមានទីតាំងស្ថិតនៅផ្លូវទន្លេសាប មានអ្នកជំងឺកូវីដ១៩ (COVID-19) បានចូលទៅហូបអាហារនៅ​ទីតាំងខាងលើនេះ

ចែករំលែក៖

ភ្នំពេញ, នៅល្ងាចថ្ងៃទី18 ខែកក្កដា ឆ្នាំ 2021 អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ- 19 បានបញ្ជាក់ឲ្យដឹងថា, ហាង​ Color Cup Riverside ដែលមានទីតាំងស្ថិតនៅផ្លូវទន្លេសាប មានអ្នកជំងឺកូវីដ១៩ (COVID-19) បានចូលទៅហូបអាហារនៅ​ទីតាំងខាងលើនេះ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ- 19, សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅ​​ហូបប៊ីយ៉ែ និងអាហារនៅ ហាង​ Color Cup Riverside ដែលមានទីតាំងស្ថិតនៅផ្លូវទន្លេសាប សង្កាត់ជ្រោយចង្វារ #ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នៅថ្ងៃទី៩ ខែកក្កដា​ ឆ្នាំ២០២១ ចាប់ពីម៉ោង ២០៖១០ តទៅ។
មូលហេតុ៖ មានអ្នកជំងឺកូវីដ១៩ (COVID-19) បានចូលទៅហូបអាហារនៅ​ទីតាំងខាងលើនេះ។

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ- 19 , ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ- 19,សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!! ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print