លោកអភិបាលខណ្ឌចំការមន បានចុះត្រួតពិនិត្យទីតាំងទីបញ្ជាការស្រាល ក្នុងការពិគ្រោះយោបល់ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ តាមផ្ទះ នៅមណ្ឌលសុខភាព ផ្សារដើមថ្កូវ

ចែករំលែក៖

ភ្នំពេញ, នៅរសៀលថ្ងៃអាទិត្យ ៩កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១
រដ្ឋបាលខណ្ឌចំការមន ដឹកនាំដោយលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ បានចុះត្រួតពិនិត្យទីតាំងទីបញ្ជាការស្រាល ក្នុងការពិគ្រោះយោបល់ថែទាំ និងព្យាបាលអ្នកជម្ងឺកូវីដ-១៩ នៅតាមផ្ទះ ក្នុងខណ្ឌចំការមន នៅមណ្ឌលសុខភាព ផ្សារដើមថ្កូវ សម្រាប់ផ្ដល់ព័ត៌មានជូនបងប្អូនប្រជាពលរដ្ឋដែលកើតជំងឺកូវីដ-១៩ ហើយមានសំណូមពរព្យាបាលនៅតាមផ្ទះ។

សូមបញ្ជាក់ផងដែរថា លេខទូរស័ព្ទ Hotline សម្រាប់ទំនាក់ទំនងការពិគ្រោះយោបល់ថែទាំ និងព្យាបាលអ្នកជម្ងឺកូវីដ-១៩ នៅតាមផ្ទះ ក្នុងខណ្ឌចំការមន មានចំនួន ០៣ខ្សែ រួមមានៈ
-096 4616414
-017 536 622
-012 342 737 ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print