រដ្ឋបាលខេត្តព្រះវិហារ រកឃើញវិជ្ជមានកូវីដ១៩ចំនួន១៧នាក់ ស្រី០៨នាក់ គិតត្រឹមថ្ងៃទី១៨ខែកក្កដា

ចែករំលែក៖

ខេត្តព្រះវិហារ, រដ្ឋបាលខេត្តព្រះវិហារ រកឃើញវិជ្ជមានកូវីដ១៩ចំនួន១៧នាក់ ស្រី០៨នាក់ គិតត្រឹមថ្ងៃទី១៨ខែកក្កដា ឆ្នាំ២០២១ សរុបអ្នកវិជ្ជមានកូវីដ១៩ចំនួន៣៤៩នាក់ ស្រី១៥០នាក់ កុមា២២នាក់ និងមានអ្នកជាសះស្បើយ១៥២នាក់ ស្រី៥៦នាក់ កុមារ១៣នាក់ ស្លាប់១នាក់។
រដ្ឋបាលខេត្តព្រះវិហារ មានកិត្តិយសសូមជម្រាបជូនសាធារណជន និងបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅ ក្នុងខេត្តព្រះវិហារឲ្យបានជ្រាបថា៖ យោងតាមលទ្ធផលនៃការធ្វើតេស្តរហ័ស(Rapid Test) នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ចំនួន ១៧នាក់ដែលមានដូចខាងក្រោម៖
ក្នុងចំណោម អ្នកវិជ្ជមានជំងឺកូវីឯ-១៩ចំនួន ១៧នាក់ខាងលើ ក្នុងនោះ ៖
-អ្នកវិជ្ជមានជំងឺកូវីដ-១៩ចំនួន ០៣នាក់ត្រូវបានរកឃើញនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ ក្នុងនោះ ចំនួន ០១នាក់(លេខរៀងទី១)គឺជាប្រជាពលរដ្ឋនៅឃុំស្រអែម ស្រុកជាំក្សាន្ត
,អ្នកវិជ្ជមានជំងឺកូវីដ-១៩ចំនួន ០១នាក់(លេខ រៀងទី២)គឺជាប្រជាពលរដ្ឋនៅសង្កាត់ប៉ាលហាល ក្រុងព្រះវិហារ និងអ្នកវិជ្ជមានជំងឺកូវីដ-១៩ចំនួន ០១ នាក់(លេខ រៀងទី៣) គឺជាអ្នកដំណើរមកពីខេត្តកំពង់ធំ។

-អ្នកវិជ្ជមានជំងឺកូវីដ-១៩ចំនួន ១៤នាក់ ត្រូវបានរកឃើញនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ ក្នុងនោះ អ្នកវិជ្ជមានជំងឺកូវីដ-១៩ចំនួន ០៩នាក់(លេខរៀងទី៤ ដល់ទី១២) គឺជាប្រជាពលរដ្ឋនៅឃុំថ្មី ស្រុកគូលែន និងអ្នក វិជ្ជមានជំងឺកូវីដ-១៩ ចំនួន ០៥នាក់ចុងក្រោយ (លេខរៀងទី១៣ ដល់ទី១៧) ក្រុងព្រះវិហារ ខេត្តព្រះវិហារ។ គឺជាប្រជាពលរដ្ឋនៅសង្កាត់កំពង់ប្រណាក

បច្ចុប្បន្ន ក្រុមគ្រូពេទ្យបានបញ្ជូនអ្នកវិជ្ជមានជំងឺកូវីដ-១៩ចំនួន ១៧នាក់ខាងលើ ទៅសម្រាកព្យាបាល នៅមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល (វិទ្យាល័យ ជា ស៊ីម ត្បែងមានជ័យ) ខេត្តព្រះវិហារ។ គិតមកដល់ថ្ងៃនេះ ខេត្តព្រះវិហារបានរកឃើញអ្នកវិជ្ជមានជំងឺកូវឹង-១៩សរុបចំនួន ៣៤៩នាក់/ស្រីចំនួន

១៥០នាក់ និងកុមារីចំនួន ២២នាក់ក្នុងនោះ បានជាសះស្បើយចំនួន ១៥២នាក់ស្រីចំនួន ៥៦នាក់និងកុមារីចំនួន ១៣នាក់ ស្លាប់ចំនួន ០១នាក់។ រីឯអ្នកជំងឺកូវីដ-១៩ចំនួន ១៩៦នាក់ស្រីចំនួន ៩៤នាក់ និងកុមារីចំនួន ០៩នាក់កំពុងសម្រាក ព្យាបាលនៅមន្ទីរពេទ្យបង្អែក១៦មករា និងមណ្ឌលព្យាបាលជំងឺកូវឹង-១៩ កម្រិតស្រាល (វិទ្យាល័យ ជា ស៊ីម ត្បែង មានជ័យ) ខេត្តព្រះវិហារ។

ជាមួយគ្នានេះដែរ រដ្ឋបាលខេត្តព្រះវិហារ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ពិសេសអ្នកប៉ះពាល់ដោយ ផ្ទាល់ និងដោយប្រយោលទាំងអស់ ត្រូវទៅយកសំណាកនៅគ្រប់មណ្ឌលចត្តាឡីស័ក ឬមន្ទីរពេទ្យក្នុងខេត្តព្រះវិហារ។ ករណីមានរោគសញ្ញាសង្ស័យផ្សេងៗ សូមទៅពិនិត្យសុខភាពនៅតាមមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលស្ថិតនៅជិត កន្លែងបងប្អូនរស់នៅ ឬទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ ០១២ ៩៨៥ ៦៨៩/០៨៨ ៥៩៦ ៤៤៩៦។

រដ្ឋបាលខេត្តព្រះវិហារ សង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋចូលរួមអនុវត្តតាមសេចក្តីប្រកាសព័ត៌មាន នេះឲ្យមានប្រសិទ្ធភាពខ្ពស់ និងសូមបង្កើនការប្រុងប្រយ័ត្ន អនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ និងពាកុំ តាម ការណែនាំរបស់រាជរដ្ឋាភិបាល និងវិធានការនានារបស់ក្រសួងសុខាភិបាលប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print