ជនសង្ស័យចំនួន៥នាក់ ពាក់ព័ន្ធករណីធាក់ម៉ូតូផ្តួលប្លន់យកម៉ូតូ ត្រូវបានសមត្ថកិច្ចនៃអធិការដ្ឋាននគរបាល ខណ្ឌឫស្សីកែវ ស្រាវជ្រាវនិងឃាត់ខ្លួន !

ចែករំលែក៖

ភ្នំពេញ, នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១៦:០០នាទី លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានបញ្ជាដឹកនាំកម្លាំងចុះស្រាវជ្រាវជ្រាវរហូតដល់ឈានឃាត់ខ្លួនជនសង្ស័យ ជាបន្តបន្ទាប់ចំនួន០៥នាក់ ករណីធាក់ម៉ូតូផ្តួលប្លន់យកម៉ូតូ ដោយបានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាល ខណ្ឌជ្រោយចង្វារ នៅចំណុចបណ្តោយផ្លូវជាតិលេខ៦ ភូមិចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង២៣:៤៩នាទី។ នេះបើតាមការបញ្ជាក់អោយដឹងពីអង្គភាពស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១។

សមត្ថកិច្ចបានបញ្ជាក់ថា, វត្ថុតាងចាប់យក ៖ មានម៉ូតូ ០២គ្រឿង ។
បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌជ្រោយចង្វារ ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធីច្បាប់៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print