រន្ធត់ខ្លាំងណាស់​!! បុរសពីរនាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង​ បន្ទាប់ពីរថយន្ត​ Toyota Prius បុកម៉ូតូនិចពេញទំហឹងនៅខណ្ឌឫស្សីកែវ

ចែករំលែក៖

​ ភ្នំពេញ​ ៖​ រថយន្ត​ Toyota Prius មួយគ្រឿងបានបុកម៉ូតូ SUZUKI Nek ដែលជិះដោយបុរសពីរនាក់បណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង​ ឯរថយន្តបង្កបានបន្តទៅមុខប្រហែល៥០ម៉ែត្រធ្លាក់ចូលក្នុងដីឡូត៍​ ព្រមទាំងតៃកុងគេចខ្លួនបាត់​ ។
​ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខាងលេីនេះ​ បានបង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ​ និងសមត្ថកិច្ចកាលពីវេលាម៉ោង៩​ និង២០នាទីយប់​ ថ្ងៃអាទិត្យ​ ទី១៨​ ខែកក្កដា​ ឆ្នាំ​២០២១​ ត្រង់ចំណុចខាងជេីង​ ក្រសួងដែនដីនគរូបនីយកម្មនិងសំណង់​ តាមបណ្ដោយផ្លូវហ្គ្រេនភ្នំពេញ​ ក្នុងសង្កាត់ស្វាយប៉ាក​ ខណ្ឌឬស្សីកែវ​ ។

​ សពបុរសរងគ្រោះទាំង២នាក់ខាងលេីនៅមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ​ ។

​ តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនកេីតហេតុគេឃេីញម៉ូតូមួយគ្រឿងម៉ាក​ SUZUKI Nek ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ​ 1AF-2197 ជិះគ្នាពីរនាក់ទាំងអ្នកឌុប​ ធ្វេីដំណេីរតាមបណ្ដោយផ្លូវហ្គ្រេនភ្នំពេញ​ ទិសដៅពីត្បូងទៅជេីង​ ខណៈដល់ចំណុចកេីតហេតុក៏ត្រូវរថយន្តម៉ាក​ Toyota Prius ពណ៌ប្រផេះ​ ពាក់ស្លាកលេខភ្នំពេញ​ 2AQ-5612 ធ្វេីដំណេីរបញ្ច្រាស់គ្នា​ ហេីយបុកម៉ូតូជនរងគ្រោះពេញទំហឹងអូសទៅចញ្ចេីមផ្លូវរងការខូចខាតទាំងស្រុង​ និងបណ្ដាលឲ្យបុរសពីរនាក់ភាគីខាងម៉ូតូស្លាប់ភ្លាមៗនៅនិងកន្លែង​ ។ ដោយឡែករថយន្តបង្កបានរេចង្កូតទៅធ្លាក់ចូលក្នុងដីឡូត៍ចំងាយប្រហែល៥០ម៉ែត្ររងការខូចខាតផ្នែកខាងមុខយ៉ាងដំណំផងដែរ​ តែមិនដឹងថាតៃកុងប្រុស​ ឬស្រីនោះទេ​ ដោយបានគេចខ្លួនបាត់​ភ្លាមៗ​ ។

​ ក្រោយកេីតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់​ និងបានទាក់ទងទៅជំនាញចរាចរណ៍ឲ្យមកធ្វេីការវាស់យករថយន្តបង្ក​ និងម៉ូតូ​ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ រង់ចាំដោះស្រាយតាមក្រោយ​ ។ ចំណែកឯសពជនរងគ្រោះទាំងពីរ​ ត្រូវបានក្រុមគ្រូពេទ្យដឹកយកទៅតម្កល់ទុកនៅវត្តទឹកថ្លា​ បណ្ដោះអាសន្ន​ ដេីម្បីទាក់ទងទៅសាច់ញាតិមកទទួលយកទៅធ្វេីបុណ្យតាមប្រពៃណី​ ៕​

...

ដោយ​ ៖​ ភារ៉ា​ និងរ៉ា​រ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print