ស្មានតែគេបេីកឡានចូលហូបអី​ មានណាបុកខ្ទេចអស់និងរបួសស្រាលម្នាក់ទៀត

ចែករំលែក៖

​ ភ្នំពេញ​ ៖​ បុរសម្នាក់បេីករថយន្តPrius មួយគ្រឿង​ ហេីយរេចង្កូតទៅបុកកន្លែងលក់បាយឆា​ មីឆា​ គុយទាវ​ មុខផ្សារព្រែកជ្រៃ​ រងការខូចខាតយ៉ាងដំណំ​ និងអ្នកលក់រងរបួសស្រាល​ កាលពីវលាម៉ោង១១​ និង៣០នាទីយប់​ ថ្ងៃអាទិត្យ​ ទី១៨​ ខែកក្កដា​ ឆ្នាំ​២០២១​ ត្រង់ចំណុចមុខផ្សារព្រែកជ្រៃ​ តាមបណ្ដោយផ្លូវ២១៧​ ក្នុងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​ ។

​ បេីតាមសម្ដីស្ត្រីរងគ្រោះ​ និងជាអ្នកលក់បាយឆា​ មីឆា​ ខាងលេីបានប្រាប់ឲ្យដឹងថា​ មុនកេីតហេតុ​ រូបគាត់កំពុងឆាបាយខ្ចប់ឲ្យភ្ញៀវ​ ពេលនោះក៏ក្រឡែកឃេីញរថយន្តបង្កម៉ាក​ Toyota Prius ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ​ 2AQ-0751 បានធ្វេីដំណេីរតាមបណ្ដោយផ្លូវ២១៧​ ទិសដៅពីជេីងមកត្បូង​ ដោយទំនងចង់ចូលហូបអី​កន្លែងគាត់​ តែពេលជិតមកដល់មិនបន្ថយល្បឿន​ ហេីយក៏បុកទូរកញ្ចក់​ និងរបស់របបលក់ដូររបស់គាត់​ឲ្យរងការខូចខាតយ៉ាងច្រេីន​ ព្រមទាំងធ្វេីឲ្យគាត់រងរបួសបន្តិចបន្ទួចទៀតផង​ ។

​ ក្រោយកេីតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់​ ហេីយឲ្យភាគីទាំងសងខាងធ្វេីការចចារគ្នាមួយជំហ៊ានសិន​ ។ បន្ទាប់មកភាគីខាងរថយន្តបង្កបានទទួលកំហុស​ ក៏យល់ព្រមសងថ្លៃខូចខាត​ និងថ្លៃព្យាបាល​របួស ឲ្យទៅជនរងគ្រោះអ្នកលក់បាយឆា​ មីឆា​ ដេីម្បីបញ្ចប់រឿង​ ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print