រថយន្តកូរ៉ូឡាបុកទ្រូងផ្លូវនៅសង្កាត់ចាក់អង្រែលេី​ បណ្ដាលឲ្យបាក់អស់មួយកង់

ចែករំលែក៖

​ ភ្នំពេញ​ ៖​ រថយន្តកូរ៉ូឡាមួយគ្រឿងបានបេីកទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យបាក់មួយកង់ខ្ទាតចេញពីជួរ និងធ្វេីឲ្យរថយន្តរងការខូចខាត​ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខសងលេីនេះបានកេីតឡេីងកាលពីវេលាម៉ោង១១ និង៣០ នាទីយប់ថ្ងៃទី១៨ ខែកក្កដាឆ្នាំ ២០២១ ត្រង់ចំណុចមុខរោងចក្របារីសេក តាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែលើខណ្ឌមានជ័យ រាជធានីភ្នំពេញ។

​ យោងតាមប្រភពព័ត៌មានពីកន្លែង កើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តកូរ៉ូឡា​ ពណ៌ស្ករ​ មួយគ្រឿង​ ពាក់ស្លាកលេខភ្នំពេញ2S-0821​ ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ២​ ទិសដៅពីត្បូងទៅជើង​ ខណ:មកដល់ចំណុចកើតហេតុខាងលើសង្ស័យតែម្ចាស់ស្រវឹងបានរេចង្កូតមកឆ្វេងដៃជ្រុលទៅបុករបាំងថ្ម​ នៃក្បាលព្រួញពុះចែកទ្រូងផ្លូវបណ្ដាលឲ្យបាក់អស់មួយកង់ខ្ទាតចេញពីជួរ ឯរថយន្តរងការខូចខាតផ្នែកខាងមុខខាងឆ្វេង។ ភ្លាមនោះតៃកុងរថយន្តបង្កបានបើកទ្វារចេញពីរថយន្តគេចខ្លួនបាត់។

​ ក្រោយកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់​ និងទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នាតាមច្បាប់៕

...

ដោយ​ ៖​ ភារ៉ា​ ដង្កោ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print