មកពីភ្នំពេញមកកាច់.កម៉ូតូនៅកំពង់ឆ្នាំង​ត្រូវត្រូវសមត្ថកិច្ចក្របួចជាប់

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ ជនសង្ស័យម្នាក់ជាចោរកាច់សោ.កម៉ូតូត្រូវបានសមត្ថកិច្ចនគរបាលនិងអាវុធហត្ថធ្វើការឃាត់ខ្លួនបាន​បន្ទាប់ពីបានធ្វើសកម្មភាពកាចសោ.កម៉ូតូរបស់​ប្រជា​ពលរដ្ឋ នៅក្នុងឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងជាង១រំលងអធ្រាត​ថ្ងៃទី២១ ខែមិនា ឆ្នាំ២០១៦ ។

សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យដែលចូលលួចកាច់សោ.កម៉ូតូមានឈ្មោះវ៉ាន​ នឿន ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅក្នុងសង្កាត់ស្រះចក ខ័ណ្ឌដូនពេញ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ ម្ចាស់ម៉ូតូបានទុកម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ ១CY-៤៤៤០ នៅក្នុងវត្តខ្យាង ពេលនោះក៍ស្រាប់តែជនសង្ស័យរូបនេះបានចូលមកក្នុងវត្ត ហើយឃើញម៉ូតូទុកចោលក៍ដើរចូលមកហើយបានធ្វើសកម្មភាពកាច់.កម៉ូតូ ពេលនោះប្រជាពលរដ្ឋដែលនៅទីនោះឃើញក៍នាំគ្នាស្រែកផ្អើលឆោឡោ ប្តឹងសមត្ថកិច្ចព័ទ្ធចាប់បានតែម្តង ។

ក្រោយពេលឃាត់ខ្លួនសមត្ថកិច្ចបានរកឃើញមានសោដែកអក្សតេ ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីអនុវត្តតាមនីតិវិធី៕

១

២

៣

...

ដោយ៖ ចន្ថា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print