ចក្រវាឡពេជ្រសម្ពោធស្ទីតយោ និងប្រកាសចេញថតខ្សែភាពយន្តពីររឿងដំណាលគ្នា

ចែករំលែក៖

ភ្នំពេញ៖ ផលិតកម្មចក្រវាឡពេជ្រភាពយន្តបានរៀបចំពិធីសម្ពោធស្ទីតយោថតខ្សែភាពយន្តបែបបុរាណ និងប្រកាសចាប់ផ្តើមផលិតខ្សែភាពយន្តពីរដំណាគ្នាគឺរឿង «ចាប៉ីនាគត្រាច់ចរ» និងរឿង «ស្នេហ៍បញ្ច្រាសទិស»។ កម្មវិធីនេះត្រូវបានធ្វើឡើងកាលពីព្រឹកថ្ងៃទី២១ខែមីនាឆ្នាំ២០១៦នេះនៅស្នាក់ការផលិតកម្មនាបុរីវិមានភ្នំពេញក្រោមវត្តមានមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ផលិតករ សិល្បករជាច្រើនរូបទៀត។

អ្នកស្រីថុង ស៊ីវទៀង អគ្គនាយិការផលិតកម្ម ចក្រវាឡពេជ្រភាពយន្តបានបញ្ជាក់ថា ស្ទីតយោផលិតខ្សែភាពយន្តភាពយន្តភាគបែបបុរាណនេះស្ថិតក្រោមការចំណាយប្រមាណជិត១០ម៉ឺនដុល្លារដើម្បីបម្រើការផលិតខ្សែភាពយន្តបែបបុរាណដែលមិន​មានផលិតកម្មច្រើនក្នុងការផលិត។ អ្នកស្រីបន្តថា ស្ទីតយោដែលមានទំហំធំទូលាយនេះបំពាក់ផងដែរនូវសម្ភារៈបម្រើឲ្យការផលិតខ្សែភាពយន្តបែបបុរាណ ដែលមានទាំងក្រឡាបន្ទំទីប្រជុំសាវនាការរបស់ព្រះរាជាជាដើម។

អ្នកស្រីបញ្ជាក់ថា ស្ទីតយោនេះនឹងជួយជំរុញលើកកម្ពស់ខ្សែភាពយន្តខ្មែឲ្យកាន់តែរីកចម្រើនរស់រវើក។ អ្នកស្រីបន្តថា ក្នុងថ្ងៃនេះដែរផលិតកម្មក៏បានរៀបចំក្រុងពាលីចេញថតខ្សែភាពយន្តបែបបុរាណ និងខ្សែភាពយន្តភាគបែបសម័យពីររឿងផងដែរគឺរឿង «ចាប៉ីនាគត្រាច់ចរ» និងរឿង «ស្នេហ៍បញ្ច្រាសទិស» ដែលនឹងចាក់បញ្ចាំងនៅលើកញ្ចក់ទូតរទស្សន៍ប៉ុស្តិ៍លេខ៥នៅពេលខាងមុខ។

លោក ឆាយ បូរ៉ា ប្រធានសមាគមភាពយន្តកម្ពុជា បានកោតសរសើរចំពោះលោកស្រីអគ្គនាយិការផលិតកម្មចក្រវាឡពេជ្រដែលបានចំណាយទុនដ៏ច្រើនសន្ធឹកសន្ទាប់សម្រាប់បង្កើតស្ទីតយោថតខ្សែភាពយន្តបែបបុរាណ រួមទាំងការខ្នះខ្នែងក្នុងការជំរុញការផលិតខ្សែភាពយន្តជាបន្តបន្ទាប់។ លោកបញ្ជាក់ថា ការចំណាយទុននិងការខិតខំប្រឹងប្រែង និងការរូបរួមសាមគ្គីទាំងផលិតករ អ្នកនិពន្ធ និងសិល្បករនៅពេលនេះនឹងជំរុញឲ្យវិស័យភាពយន្តខ្មែរទទួលបានការគាំទ្រច្រើនពីមហាជន ហើយលោករំពឹងដែរថា​ខ្សែភាពយន្តខ្មែរនឹងអាចមានទីផ្សារកាន់តែទូលំទូលាយដើម្បីប្រកួតប្រជែងជាមួយខ្សែភាពយន្តក្នុងនិងក្រៅស្រុកផងដែរ។

ប្រធាននាយកដ្ឋានភាពយន្តនិងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លោក ស៊ិន ចាន់សាយ៉ា បានបញ្ជាក់ថាការសម្ពោធនិងចាប់ផ្តើមផលិតខ្សែភាពយន្តនេះគឺដើម្បីបំពេញតាមតម្រូវការទីផ្សារភាពយន្តក្នុងស្រុកខណៈដែលរោងភាពយន្ត និងស្ថានីយទូរទស្សន៍បាននឹងកំពុងមានកំណើនកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ លោកបន្តថា ក្រោយពីក្រសួងពិសេសរដ្ឋាភិបាលបានចេញសេចក្តីជូនដំណឹងឲ្យបណ្តាស្ថានីយទូរទស្សន៍ទាំងអស់ចាក់បញ្ចាំងខ្សែភាពយន្តខ្មែរនៅម៉ោងមាសនោះបានធ្វើឲ្យវិស័យភាពយន្តក្នុងស្រុកមានការរីកចម្រើនខ្លាំងទាំងផលិតកម្ម និងសិល្បករក៏មានឱកាសច្រើនក្នុងការបញ្ចេញស្នាដៃរបស់ខ្លួនផងដែរ។ លោករំពឹងដែរថាផលិតកម្មចក្រវាឡពេជ្រនឹងបន្តការខិតខំប្រឹងប្រែងនេះបន្តទៀតដើម្បីពង្រីកទីផ្សារភាពយន្តនៅក្នុងស្រុក៕ វឌ្ឍនា

IMG_0309

IMG_0317

IMG_0325

IMG_0328

IMG_0333

IMG_0335

IMG_0354

IMG_0362

IMG_0370

IMG_0296

IMG_0297

IMG_0301

...

IMG_0306

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print