សត្វ​ស្លាប​ទឹក​ជាច្រើន​​ប្រភេទ​ បានបង្ហាញ​ខ្លួន​ក្នុង​បឹង​ពារាំង​វិញ​ហើយ បន្ទាប់ពី​បាន​ចាកចេញពី​បឹង​នេះ​ ​កាលពី​រដូវប្រាំង​

ចែករំលែក៖

ខេត្ត​​សៀមរាប៖​ បើ​តាមការបញ្ជាក់ពី​ប្រធាន​សហគមន៍​ទេសចរណ៍​ខេត្ត​សៀមរាប​ លោក គង់ មង្គល​ បានថ្លែងថា​ បច្ចុប្បន្ននេះ​យេីងសង្កេតឃេីញថា​សត្វ​ស្លាប​ទឹក​ច្រើន​ប្រភេទ​ បានបង្ហាញ​ខ្លួន​ក្នុង​បឹង​ពារាំង​វិញ​ហើយ បន្ទាប់ពី​បាន​ចាកចេញពី​បឹង​នេះ​ កាលពី​រដូវប្រាំងនាពេល​កន្លង​ទៅ​។​

​ប្រធាន​សហគមន៍​ទេសចរណ៍​រូបនេះ បាន​ថ្លែងឱ្យដឹងនៅថ្ងៃទី១៩​ ខែកក្កដា​ ឆ្នាំ​២០២១នេះ​ថា៖ ក្រោយ​បញ្ចប់​ពិធី​ប្រុង​ពលី​បួងសួង​សុំ​សេចក្តីសុខ ក្នុង​ការបើក​ការដ្ឋាន​ជីក​ស្តា​របឹង​នៅ​កោះ​លោកយាយ​នៃ​បឹង​ពារាំង​ កាលពី​ថ្ងៃទី​១៧​ខែកក្កដា​ថ្មី​ៗនេះ​ នារដូវប្រាំង​ទឹក​ក្នុង​បឹង​នេះ​រីង​ហួត​អស់​ស្ទើ​ទាំងស្រុង សត្វ​ស្លាប់​រាប់រយ​ប្រភេទ បាន​ចាក​ចេញពី​បឹង​នេះ​ឆ្ពោះទៅ​បឹង​ទន្លេសាប និង​បឹង​ផ្សេងៗ​ដែលមាន​ទឹក​។

លោក គង់ មង្គល​ ថ្លែង​បន្តទៀតថា​ ចំណែក​ត្រី​មេ​ពូជ​បាន​ងាប់​ជា​បន្តបន្ទាប់​រៀងរាល់ថ្ងៃ​ស្ទើ​តែ​ដាច់​ពូជ​។ រីឯ​ប្រភេទ​សត្វ​ល្មូ​ន ក៏​បាត់​វត្តមាន​មួយចំនួន​ផងដែរ​។ ប៉ុន្តែ​នៅ​ដើមរដូវ​វស្សា​នេះ ដោយ​មើលឃើញថា​ចាំបាច់​ត្រូវ​សង្គ្រោះបន្ទាន់ ទាំង​បច្ចុប្បន្ន និង​ទៅ​អនាគត អាជ្ញាធរ​ក្រុង ខេត្ត និង អាជ្ញាធរ​ពាក់​ព​ន្ធ័ ពិសេស​រដ្ឋមន្ត្រីក្រសួង​កសិកម្ម សម្រេច​ផ្តល់​សិទ្ធិ​អោយមាន ការជីក​ស្តា​របឹង​ដើម្បី​រក្សា​ទឹក​ផ្តល់​ជា​ជម្រក​ត្រី​និង​សត្វ​គ្រប់​ប្រភេទ​យើង​ប្រទះឃើញ​ហ្វូង​សត្វ​ស្លាប​ទឹក​បង្ហាញខ្លួន មកវិញ​ជា​បណ្តើរៗ​ហើយ​។ ក្រៅពីនោះ​ត្រី​មេ​ពូជ​ដែល​នៅសល់​ពី​ការ​ងាប់ ក៏​ចាប់ផ្តើម​បង្កើត​ពង​និង​កូន​ជា​បណ្តើរៗ ដូចគ្នា​ផងដែរ​។​

​បន្ថែមពីនេះ​ ប្រធាន​សហគមន៍​រូបនេះ​ អះអាង​ទៀត​ថា​ ការជីក​ស្តា​របឹង​នេះ អាជ្ញាធរ​សម្រេច​ឱ្យ​ជីក​ប្រមាណ​៩០​ហិកតា​។ តែ​ក្នុង​ជំហាន​ដំបូង​ជីក​១០​ហិកតា​សិន ត្បិត​រដូវវស្សា​ចូលមក​ដល់ ពុំទាន់​អាច​សម្រេចបាន​ទាំងស្រុង​។ ប៉ុន្តែ​បឹង​ពារាំង និង​ក្លាយជា​ទីជម្រក​សត្វ​ស្លាប​ទឹក ប្រ ភេទ​សត្វ​ល្មូ​ន និង​ត្រី​មេ​ពូជ​ដ៏​សំខាន់​។ ក្រៅពីនោះ​បឹង​ធម្មជាតិ​មួយ​នេះ​ក៏​នឹង​ក្លាយជា​តំបន់​ទេសចរ​ធម្មជាតិ​មួយទៀត តាមរយៈ​ផ្ទៃ​ទឹក​ល្វឹងល្វើយ និង​ទេស ភាព​ព្រៃ​លិច​ទឹក​ខៀវស្រងាត់ បន្ទាប់ពី​ជីក​ស្តារ​និង​រៀប ចំ​រួចរាល់​តាម​លក្ខណ​:​ស្តង់ដារ​។​

សូម​ជម្រាបថា បឹង​ពារាំងមួយនេះ ជា​បឹង​ធម្មជាតិ​ធំ​មួយ​ស្ថិតក្នុង​មូលដ្ឋាន​សង្កាត់​ជ្រាវ ក្រុង​សៀមរាប។ នៅ​ផ្នែក​ខាងត្បូង​ជាប់​ជាយ​ផ្ទៃ​បឹង​ទន្លេសាប និង​មាន​ចម្ងាយ​ប្រមាណ​ប្រាំពីរ​គីឡូម៉ែត្រ​ពី​ទីប្រជុំជន​សង្កាត់​ជ្រាវផងដែរ។

​ជាចុងក្រោយ​ លោក គង់ មង្គល បានសង្កត់ធ្ងន់ថា​៖ ដោយមាន​ការអនុញ្ញាតិ​ច្បាប់​យ៉ាង​ត្រឹមត្រូវ​ក្នុង​ការជីក​ស្តារ ទើប​រូបលោក រួមទាំង​មន្ទីរ​ពាក់​ព​ន្ធ័ អាជ្ញាធរ​សង្កាត់​.​ក្រុង និង​តំណាង​ក្រុមហ៊ុន​គ្រឿងចក្រ សម្រេច​ធ្វើ​ពិធី​ប្រុង​ពលី សុំ​សេចក្តីសុខ​ក្នុង​ការបើក​ការដ្ឋាន​ជីក​ស្តា​របឹង​ពារាំង​បែបនេះ​​៕​ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print