តំណាងអយ្យការឱ្យសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យដោះលែងម្ចាស់យានដ្ឋានភ្វជក្នុងអំពើឃាតកម្មវាយទម្លាក់យុវជនម្នាក់ពីលើដំបូលអគារដ៏ខ្ពស់

ចែករំលែក៖

ភ្នំពេញ៖ អំពើដ៏សាហាវឃោរឃៅ បង្កឡើងដោយម្ចាស់យានដ្ឋានយីហោ PVC យកដំបងវាយទម្លាក់យុវជនម្នាក់ សង្ស័យបែកថ្នាំពីលើអគារទីតាំងរបស់ ខ្លួននៅចំពោះមុខមហាជន និងសមត្ថកិច្ច ក្នុងបទល្មើសជាក់ស្ដែង ហើយមជ្ឈដ្ឋាន ទូទៅ ជាពិសេសបណ្ដាញទំនាក់ទំនងសង្គម ហ្វេសប៊ុកបានបង្ហោះរិះគន់ចែកចាយ ល្បីពេញផ្ទៃប្រទេស ត្រូវបានសមត្ថកិច្ច នគរបាលខណ្ឌពោធិ៍សែនជ័យដោះលែង ជនសង្ស័យបាត់ទៅហើយ កាលពីរសៀល ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៦ បន្ទាប់ពី ឃាត់ខ្លួនយកមកសាកសួរនៅអធិការ ដ្ឋាននគរបាលខណ្ឌ ។

ជនបង្ករូបនេះមានឈ្មោះ លឹម គា ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅក្នុងភូមិ ព្រៃជីសាក់ សង្កាត់ចោមេ់ចៅ ខណ្ឌពោធិ៍ សែនជ័យ (កន្លែងកើតហេតុ) បានប្រព្រឹត្ដ ក្នុងអំពើឃាតកម្ម យកដំបងដ៏ធំឡើង ទៅលើដំបូលអគារយានដ្ឋានរបស់ខ្លួន វាយទម្លាក់ជនរងគ្រោះធ្លាក់ពីលើក្នុង កម្ពស់ជាច្រើនម៉ែត្រ បណ្ដាលឱ្យបាក់ ជើងរបួសធ្ងន់ធ្ងរ ។ ក្នុងហេតុការណ៍នេះ មិនត្រឹមតែម្ចាស់យានដ្ឋាន មិនបានជួយ អន្ដរាគមន៍ទៅលើជនរងគ្រោះ ដើម្បី សង្គ្រោះបណ្ដោះទេ ទាំងសមត្ថកិច្ច ទាំង ខាងម្ចាស់យានដ្ឋានយីហោ PVC ម្នាក់ៗ បានត្រឹមតែយកទូរស័ព្ទទំនើបៗ ថតផ្ដិត យកនូវទិដ្ឋភាពជាក់ស្ដែងនៃទង្វើរបស់ យុវជនរងគ្រោះឈឺចុកចាប់ ងើបខ្លួនមិន រួចដេកផ្ទាល់ដីតែប៉ុណ្ណោះ ។

ករណីនេះ មុនដំបូង ទាំងម្ចាស់យាន ដ្ឋានយីហោ PVC និងសមត្ថកិច្ចបាន អះអាងស្រដៀងគ្នាថា យុវជនឈ្មោះខាត់ ញិល អាយុ២៧ឆ្នាំ មានទីលំនៅ មិនពិត ប្រាកដ បានលោតទម្លាក់ខ្លួនពីលើអគារ យានដ្ឋានខាងលើនេះ ដោយរូបគេបែក ថ្នាំ ហើយរងរបួសបាក់ជើង ប៉ុន្ដែក្រោយ មកមានអ្នកដែលថតបានពីសកម្មភាព បទល្មើសជាក់ស្ដែងបង្កឡើងដោយម្ចាស់យានដ្ឋានយីហោ PVC ឈ្មោះ លឹម គា ទាញដំបងវាយទម្លាក់យុវជននេះស្ដែងៗ ពេក និងមានការរិះគន់ពីមជ្ឈដ្ឋានប្រជា ពលរដ្ឋ ទើបសមត្ថកិច្ចឃាត់ខ្លួនលឹម គា មកសាកសួរ ។

ជនបង្កហេតុ ត្រូវបានដោះលែងទៅ វិញ កាលពីរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៦ ដោយមានអ្នកអន្ដរាគមន៍ ក្នុងនោះលេចឮថា ជាខ្សែខាងលោកស្នង ការ ។ ម្យ៉ាងទៀត ការដោះលែងជនបង្ក ក្នុងបទល្មើសជាក់ស្ដែង អំពើឃាតកម្ម វាយទម្លាក់ដ៏សែនឃោរឃៅនេះ គឺជា អំពើពុករលួយណាមួយនឹងកើតឡើង ។

លោក យឹម សារ៉ាន់ អធិការនគរ បាលខណ្ឌពោធិ៍សែនជ័យបានប្រាប់ឱ្យដឹង ថា ករណីនេះមានការអនុញ្ញាតដោយ តំណាងអយ្យការ បន្ទាប់ពីគាត់បានមើល ឃើញពីវីដេអូនោះ ឃើញថាយុវជនរង គ្រោះបានលោតទម្លាក់ខ្លួនដោយខ្លួនឯង ចំណែកម្ចាស់យានដ្ឋានយីហោ PVC គាត់គ្រាន់យាដំបង តែមិនបានវ៉ៃ ដូច្នេះ តំណាងអយ្យការយល់ឃើញថា មិនត្រូវ យកមនុស្សដាក់គុក ដោយសាររឿង យុវជនបែកថ្នាំនេះទេ ។

លោក យឹម សារ៉ាន់បន្ដថា កន្លងទៅ ត្រូវបានគេដឹងថា យុវជនខាងលើនេះ ធ្លាប់លោតពីលើផ្ទះគេ ពីរទៅបីដងរួច មកហើយនៅខណ្ឌសែនសុខ ប៉ុន្ដែមាន របួសត្រឹមតែគ្រិចដៃជើងប៉ុណ្ណោះ ។

ការដោះលែងជនបង្កហេតុ ក្នុងបទ ល្មើសអំពើឃាតកម្មវាយទម្លាក់ជនរង គ្រោះពីលើអគារមិនគួរណាតំណាងអយ្យ ការសម្រេចចិត្ដដោយគ្មានការថ្លឹងថ្លែង និងមិនតម្រូវឱ្យបើកការស៊ើបអង្កេត ដើម្បីរកឱ្យឃើញនូវពិរុទ្ធភាពកសាង សំណុំរឿងបញ្ជូនជនសង្ស័យទៅផ្ដន្ទា ទោសតាមច្បាប់ផ្ដល់យុត្ដិធម៌ជូនជនរង គ្រោះនោះទេ ? បែរជាអនុញ្ញាតឱ្យជន បង្កត្រឡប់ទៅវិញ តាមរយៈហេតុផល ខាងលើ ដោយគ្មានការស៊ើបអង្កេត ឬ បញ្ចប់ត្រឹមសម្របសម្រួលសំណង រដ្ឋប្បវេណីប៉ុណ្ណោះ ។

ក្រសួងយុត្ដិធម៌ កាលពីថ្ងៃទី១៨ ខែ មីនា ឆ្នាំ២០១៦ បានកោះហៅប្រធាន ព្រះរាជអាជ្ញា រាជធានី-ខេត្ដមកប្រជុំជា បន្ទាន់ បន្ទាប់ពីសម្ដេចតេជោ នាយក រដ្ឋមន្ដ្រីប្រតិកម្មទៅនឹងចៅក្រមស៊ើបសួរ សាលាដំបូងខេត្ដកំពង់ស្ពឺឃុំខ្លួនស្ដ្រី ២នាក់រឿងជម្លោះដីធ្លី ។ រឿងនេះផងដែរ សម្ដេចបានបញ្ជាឱ្យកូនប្រុសជាទីស្រឡាញ់ ២នាក់ចុះទៅធ្វើកិច្ចការនេះទាំងយប់ និង ចូលខ្លួនធានាជាមួយតុលាការ ដើម្បីឱ្យ ស្ដ្រីរងគ្រោះបាននៅក្រៅឃុំបណ្ដោះ អាសន្ន ។ ករណីនេះការកោះប្រជុំរបស់ រដ្ឋមន្ដ្រីក្រសួងយុត្ដិធម៌ដល់ប្រធាន ព្រះ រាជអាជ្ញារាជធានី-ខេត្ដមិនទាន់ត្រូវបាន ទម្លាយឱ្យដឹងថា ការប្រជុំនេះមានយុទ្ធ សាស្ដ្រ ផែនការ បែបណា ពង្រឹងការ អនុវត្ដច្បាប់នោះទេ ប៉ុន្ដែមានការទិទៀន យ៉ាងខ្លាំងពីមន្ដ្រីក្រសួងយុត្ដិធម៌បានស្ដី បន្ទោសធ្ងន់ៗមកលើសារព័ត៌មានចុះ ផ្សាយថា គ្មានការពិត និងមិនយល់ច្បាស់ លាស់អំពីនីតិវិធីរបស់តុលាការ ។

ចំណុចនេះ អ្នកសារព័ត៌មានជាច្រើន បាននិយាយថា អ្នកសារព័ត៌មានដកស្រង់ ប្រសាសន៍សម្ដេចតេជោ យកមកចុះ ផ្សាយរឿងសម្ដេចសោកស្ដាយ និងខក ចិត្ដតុលាការខេត្ដកំពង់ស្ពឺ ឃុំខ្លួនប្រជា ពលរដ្ឋរបស់សម្ដេច នោះជាការសរសេរ ខុស ដកស្រង់ខុស ឬមួយយ៉ាងណា?

ការដោះលែងម្ចាស់យានដ្ឋានយីហោ PVC អាចធ្វើឡើងដោយលាក់លៀមនិង ត្រូវរ៉ូវគ្នាបែបពុករលួយ លក្ខណៈប្រព័ន្ធ ទើបតំណាងអយ្យការមិនបានថ្លឹងថ្លែង ផ្ដល់យុត្ដិធម៌សម្រាប់ជនរងគ្រោះ ។ ពី ព្រោះបទល្មើសនេះ ជនបង្កប្រព្រឹត្ដក្នុងបទ ល្មើសជាក់ស្ដែង មានមហាជន មានសមត្ថ កិច្ចបានឃើញហេតុការណ៍ និងថតផ្ដិតយក រូបភាពដ៏ឃោរឃៅនេះថែមទៀតផង នៅ តែតំណាងអយ្យការចាត់ទុកជនបង្កគ្មាន កំហុស ។

អ្នកខ្លះរិះគន់ថា សមត្ថកិច្ចនិងតុលាការ គិតគូពីផលប្រយោជន៍នាយទន់ច្រើនជាង អាយុជីវិតមនុស្ស ។ មានន័យថា ការ ដោះលែងជនបង្កដោយសំអាងថា គាត់ មាន ផ្ទុកហ្គាស និងសាំង បើគាត់មិន វាយទម្លាក់រងគ្រោះអាចនឹងកើតឧប្បត្ដិ ហេតុផ្សេងៗ មហន្ដរាយដល់ទ្រព្យសម្បត្ដិ ខាងលើនេះ ។ ប៉ុន្ដែសមត្ថកិច្ច តុលាការ មានបានគិតគូរខ្លះទេ ទៅលើអាយុជីវិត ជនរងគ្រោះ បើទោះជារូបគេញៀនថ្នាំ បែកថ្នាំ ឬជាមនុស្សឆ្កួត ក៏ត្រូវការពារ ដោយច្បាប់ មិនមែនគិតតែប្រយោជន៍ បុគ្គល ហើយបំផ្លាញអនាគត និងអាយុ ជិវិតអ្នកដទៃ ដូចជាការសម្រេចចិត្ដ របស់តំណាងអយ្យការបែបនេះឡើយ ។ យ៉ាងហោចណាស់ ក៏បើកការស៊ើបអង្កេត រកឱ្យឃើញពិរុទ្ធភាពឬគ្មានពិរុទ្ធភាព ទីបំផុតលុយ នៅតែជាសារសំខាន់សម្រេច ការផ្ដល់យុត្ដិធម៌ជូនអ្នកមានលទ្ធភាព ។ ដោយឡែកជនរងគ្រោះបានត្រឹមតែឈឺ ចុកចាប់ជាមួយនិងការរិះគន់ដោយមជ្ឈ ដ្ឋានប្រជាពលរដ្ឋទូទៅប៉ុណ្ណោះ ៕

https://www.facebook.com/nkdnews/videos/535416903284715/

image

image

image825-1024x576

IMG_4433

...

ដោយ៖ សុខខេមរា+សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print