នគរបាលបង្រ្កាបមុខសញ្ញាជួញដូរនិងប្រើប្រាស់គ្រឿងញៀន

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈ កម្លាំងនគរបាលស្រុកមង្គលបូរី បានធ្វើការស៊ើបអង្កេត ស្រាវជ្រាវរកមុខសញ្ញាជួញដូរនិងប្រើប្រាស់គ្រឿងញៀនក្នុងមូលដ្ឋាន ជាលទ្ធផល ឃាត់ខ្លួនជនសង្ស័៍យចំនួន០៥នាក់នៅថ្ងៃទី១៨ខែកក្កដា ឆ្នាំ២០២១ ត្រង់ចំណុចផ្លូវលំ ក្នុងភូមិសាស្ត្រភូមិនាងកេត ឃុំប្ញស្សី ក្រោក ស្រុកមង្គលបូរី ។

លោក ស៊ិន ណារ៉ាក់ អធិការនគរបាល ស្រុកមង្គលបូរី បានឲ្យដឹងថា៖អនុវត្តតាមបញ្ជារបស់លោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យនិងមានការសម្របសម្រួលពីឯកឧត្តម កើត សុវណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ កម្លាំងនរបាលជំនាញប្រឆាំងបទល្មើសគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកមង្គលបូរី បង្រ្កាបបានជនសង្ស័យជាមុខសញ្ញាជួញដូរនិងប្រើប្រាស់គ្រឿងញៀនជាបន្តបន្ទាប់ឃាត់ខ្លួនបានចំនួន០៥នាក់ មាន៖១/-ឈ្មោះពៅ កំពតហៅប៊ូ ភេទប្រុសអាយុ១៩ឆ្នាំ នៅភូមិភ្នំ ឃុំបន្ទាយនាង ស្រុកមង្គលបូរី (ជាមុខសញ្ញាជួញដូរ),២/-ឈ្មោះទូច ពេជ្រ ភេទប្រុសអាយុ ២៥ឆ្នាំ នៅភូមិចំកាតតាដោក ឃុំប្ញស្សីក្រោក ស្រុកមង្គលបូរី ,៣/-ឈ្មោះហឿយ សេងហាក់ ភេទប្រុសអាយុ១៥ឆ្នាំ នៅភូមិចំកាតតាដោក ឃុំប្ញស្សីក្រោក ស្រុកមង្គលបូរី (ទាំង០២នាក់នេះជាមុខសញ្ញាប្រើប្រាស់),៤/- ឈ្មោះថន នឿន ហៅហាន ភេទប្រុសអាយុ៣៤ឆ្នាំ នៅភូមិនាងកេត ឃុំប្ញស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ (មុខសញ្ញាជួញដូរ)និងធ្លាប់ជាប់ពន្ធនាគារចំនួន០១លើក,៥/-ឈ្មោះថន អ៊ុនតាក់ ភេទប្រុសអាយុ២៨ឆ្នាំ នៅភូមិនាងកេត ឃុំប្ញស្សីក្រោក ស្រុកមង្គលបូរី (អ្នកផ្សំគំនិតក្នុងករណីជួញដូរ)។ក្នុងការឃាត់ខ្លួនជនសង្ស័យទាំង០៥នាក់ សមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាងថ្នាំញៀនម្សៅក្រាមពណ៌សថ្លា ចំនួន០៥កូនថង់ មានទម្ងន់១០៧.០៤ក្រាម ថ្លឹងទាំងសំបក,ប្រាក់ខ្មែរចំនួន១២ម៉ឺនរៀលនិងទូរស័ព្ទដៃ០១គ្រឿង។

លោកអធិការបានបញ្ជាក់ថា៖នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង០៥នាក់ បានសារភាពថា ពួកខ្លួនពិតជាជួញដូរនិងប្រើប្រាស់គ្រឿងញៀនប្រាកដមែន ។
លោកធិន ស៊ិនដេត ស្នងការរង ទទួលផែនការងារ ប្រឆាំងបទល្មើសគ្រឿញៀន បានបញ្ជាក់ថា៖ជនសង្ស័យទាំង០៥នាក់និងវត្ថុតាង កម្លាំងនគរបាលការិយាល័យ ប្រឆាំងគ្រឿងញៀនកំពុងរៀបចំសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនិតិវិធីច្បាប់ នៅថ្ងៃទី២០ខែកក្កដាឆ្នាំ២០២១ស្អែកនេះ ៕

...

ដោយ វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print