ភ្នំពេញ, នៅសប្តាហ៍ខាងមុខនេះអាចមានភ្លៀងពីកម្រិតបង្គួរទៅច្រើន ផ្គរ រន្ទះបង្គួរ លាយឡំនិងខ្យល់កន្រ្តាក់ក្នុងលឿនខ្លាំង ។
នេះបើយោងតាមការបញ្ជាក់ឱ្យដឹងពីក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១។
ក្រសួងធនធានទឹក និងឧតុនិយម បានលើកឡើងថា, នៅសប្តាហ៍ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជានឹងទទួលនូវឥទ្ធិពល ៖
– ពីថ្ងៃទី ២១-២២ ខែកក្កដា ទទួលឥទ្ធិពលពីមូសុងនិរតីខ្លាំង , ប្រព័ន្ធសម្ពាធទាបភ្ជាប់និងព្យុះលើកទី៧ សេមប៉ាកា ( CEMPAKA )
– ពីថ្ងៃទី ២៣-២៧ ខែកក្កដា ទទួលឥទ្ធិពលពីមូសុងនិរតីកម្រិតខ្លាំង , ជ្រលងសម្ពាធទាបពីប្រទេសចិន និងប្រព័ន្ធសម្ពាធទាប ។
ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖
១-បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល ៖
– សីតុណ្ហភាពអប្បបរមា មានពី ២២-២៥ °C
– សីតុណ្ហភាពអតិបរមា មានពី ២៨-៣១ °C
-នឹងអាចមានភ្លៀងមធ្យមទៅបង្គួរ លាយឡំខ្យល់កន្រ្តាក់បក់ខ្លាំង ។ លើកលែងតែបណ្តាខេត្តនៅភាគខាងក្រោមនឹងអាចមានភ្លៀងធ្លាក់តិចទៅមធ្យម លាយឡំខ្យល់កន្រ្តាក់បក់ខ្លាំង។
២-បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖
– សីតុណ្ហភាពអប្បបរមា មានពី ២២-២៥ °C
– សីតុណ្ហភាពអតិបរមា មានពី ២៧-៣០ °C
– អាចមានភ្លៀងពីកម្រិតបង្គួរទៅច្រើន ផ្គរ រន្ទះតិចតួច លាយឡំនិងខ្យល់កន្រ្តាក់ក្នុងល្បឿនខ្លាំងពិសេសនៅតាមតំបន់ជួរភ្នំក្រវាញ ជួរភ្នំដងរែក និងបណ្កាខេត្តដែលស្ថិតនៅតាមដងទន្លេមេគង្គ ។
៣-តំបន់មាត់សមុទ្រ ៖
-សីតុណ្ហភាពអប្បបរមា មានពី ២១-២៤ °C
– សីតុណ្ហភាពអតិបរមា មានពី ២៥-២៨ °C
– អាចមានភ្លៀងពីកម្រិតបង្គួរទៅច្រើន ផ្គរ រន្ទះបង្គួរ លាយឡំនិងខ្យល់កន្រ្តាក់ក្នុងលឿនខ្លាំង និងរលកសមុទ្រមានកម្ពស់ខ្ពស់ ។ ទន្ទឹមនោះលទ្ធភាពនៃជំនន់ទឹកភ្លៀង ( Flash Flood ) ក៏មានភាគរយខ្ពស់ផងដែរ ។
អាស្រ័យស្ថានភាពធាតុអាកាសដូចបានជម្រាបជូនខាងលើ សូមសាធារណជន និងបងប្អូនប្រជានេសាទ
បង្កើនការប្រុងប្រយ័ត្នខ្ពស់ ៕
ដោយ, សុខ ខេមរា