អាជ្ញាធរខេត្តឧត្តរមានជ័យ៖ ប្រគល់ម៉ាសចំនួន ៥ម៉ឺនម៉ាសដែលជាអំណោយដ៏ថ្លៃថ្លារបស់ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ជូនដល់មន្ទីរសុខាភិបាលខេត្ត

ចែករំលែក៖

ខេត្ត​ឧត្តរមានជ័យ​៖​ លោក ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តឧត្ដរមានជ័យ នាព្រឹកថ្ងៃអង្គារ ១១កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹង ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១នេះ​ បានអញ្ជើញប្រគល់ម៉ាសចំនួន ៥ម៉ឺនម៉ាសជូនដល់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត សម្រាប់ប្រើប្រាស់តាមតម្រូវការចាំបាច់ចំពោះមុខក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

នាឱកាសនោះ​ លោក ប៉ែនកុសល្យ អភិបាលខេត្តឧត្ដរមានជ័យ បានមានប្រសាសន៍លើកឡើងថា អំណោយជាម៉ាសដែលបានប្រគល់ជូនមន្ទីរសុខាភិបាលនាពេលនេះ​ គឺជាអំណោយដ៏ថ្លៃថ្លារបស់លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ដែលបានប្រគល់មកឲ្យរដ្ឋបាលខេត្ត ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍។

បន្ថែមពីនេះ​ លោកអភិបាលខេត្ត​ បានថ្លែងអំណរគុណចំពោះលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ដែលបានឧបត្ថម្ភម៉ាសចំនួន ១០ម៉ឺនម៉ាសមកដល់រដ្ឋបាលខេត្តឧត្តរមានជ័យក្នុងអំឡុងពេលដ៏លំបាកនេះ រដ្ឋបាលខេត្តពិតជាមានសេចក្ដីរំភើបក្នុងកាយវិការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលរបស់លោកឧបនាយករដ្ឋមន្រ្តី ដោយបានជួយដល់រដ្ឋបាលខេត្ត ក្នុងនាមរដ្ឋបាលខេត្តពិតជាមានក្តីរីករាយ ហើយនឹងប្រើប្រាស់ម៉ាសទាំងនេះក្នុងសកម្មភាពចូលរួមបង្ការ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌខេត្តឧត្តរមានជ័យ ក៏ដូចជាប្រទេសកម្ពុជាទាំងមូល៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print