រដ្ឋមន្ត្រីការពារជាតិអាមេរិកត្រៀមបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម

ចែករំលែក៖

តាមការប្រកាសរបស់មន្ទីរបញ្ចកោណអាមេរិកនៅចុងសប្តាហ៍នេះ រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Lloyd Austin នឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសតំបន់អាស៊ានក្នុងនោះមានប្រទេសសិង្ហបុរី វៀតណាម និងហ្វីុលីពីន ។

សារព័ត៌មាន Nikkei Asia បានផ្សាយថា លេខាព័ត៌មានប្រចាំនៅសេតវិមាន លោក John Kirby បានឱ្យដឹងថា រដ្ឋមន្ត្រីការពារជាតិ Austin នឹងធ្វើដំណើរទៅទស្សនកិច្ចតំបន់អាស៊ានចាប់ពីថ្ងៃទី២៣ ខែកក្កដា។
លោក John Kirby បានបញ្ជាក់ថា «ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការពារជាតិអាមេរិក គឺជាការបង្ហាញយ៉ាងច្បាស់ពីសារៈសំខាន់របស់រដ្ឋាភិបាលអាមេរិកចំពោះតំបន់អាស៊ាន ដោយចាត់ទុកថាជាតំបន់ដ៏សំខាន់។ ដំណើរទស្សនកិច្ចលើកនេះគឺជាការសន្យាយូរអង្វែងរបស់អាមេរិកសម្រាប់ប្រទេសក្នុងតំបន់»។
នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកមកកាន់តំបន់អាស៊ានរបស់មន្ត្រីជាន់ខ្ពស់ក្នុងរដ្ឋាភិបាលរបស់ប្រធានាធិបតីបៃឌិន។ ដំណើរទស្សនកិច្ចកើតឡើងក្នុងពេលដែល មានការប្រឈមមុខតានតឹងនៅក្នុងតំបន់សមុទ្រចិនខាងត្បូងរវាងប្រទេសចិន និឹងបណ្តាប្រទេសក្នុងតំបន់ ៕ដោយ៖ធីរីណា

រូបថត៖Bộ Quốc phòng Mỹ.

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print