រដ្ឋាភិបាលចិន ផ្តល់ជំនួយឥតសំណងចំនួន២,៥លានដុល្លារ ដេីម្បីគាំទ្រកិច្ចប្រតិបត្តិការបោសសំអាតគ្រាប់មីននិងសំណល់យុទ្ធភណ្ឌពីសង្គ្រាមរបស់អង្គភាពសុីម៉ាក់សំរាប់រយ:ពេល១២ខែឆ្នាំ២០២២!

ចែករំលែក៖

ភ្នំពេញ , លោក ហេង រតនា អគ្គនាយកសុីម៉ាក នៅរសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ បានថ្លែងថា, លោកសូមអបអរសាទរនិងថ្លែងអំណរគុណចំពោះរដ្ឋាភិបាលចិន ដែលបានសំរេចផ្តល់ជំនួយឥតសំណងចំនួន២,៥លានដុល្លារ (ពីរលាន៥សែនដុល្លារអាមេរិក)ផ្តល់ជូនរាជរដ្ឋាភិបាលកម្ពុជា ដេីម្បីគាំទ្រកិច្ចប្រតិបត្តិការបោសសំអាតគ្រាប់មីននិងសំណល់យុទ្ធភណ្ឌពីសង្គ្រាមរបស់អង្គភាពសុីម៉ាក់សំរាប់រយ:ពេល១២ខែឆ្នាំ២០២២!

លោកបានបន្តថា, រដ្ឋាភិបាល សាធារណរដ្ឋ ប្រជាមានិត ចិន បានសំរេចផ្តល់ ជំនួយ ឥត សំណង មានទឹកប្រាក់សរុបចំនួន២,៥០០,០០០ ដុល្លារអាមេរិក ជូនដល់ រាជរដ្ឋាភិបាល កម្ពុជា តាមរយ:ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដេីម្បីគាំទ្រសកម្មភាពបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមរបស់អង្គភាព សុី ម៉ាក់ ស្ថិតនៅកងឯកភាពកំចាត់មីនទី៦ ខេត្តព្រះវិហារ ឧត្តរមានជ័យ ស្ទឹងត្រែង និងកងឯកភាពកំចាត់មីនទី៤ ខេត្តសៀមរាប និងខេត្តកំពង់ធំ ដែលមាន កម្លាំង ប្រតិបត្តិការ សរុបចំនួនជិត៣០០នាក់។
សូមជម្រាបថា គម្រោងនេះ មាន រយៈពេល ១២ខែ ចាប់ពីខែមករាដល់ខែធ្នូ ឆ្នាំ២០២២ និងមានផែនការត្រូវរំដោះផ្ទៃដីចំការមីននិងចំការសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួនជាង១៧០០ហិចតា និងសកម្មភាពអប់រំយល់ដឹងពីគ្រោះថ្នាក់ដោយសារមីនចំនួន៧ខេត្ត។

សូមរំលឹកជំរាបជូនថាលទ្ធផលរយ:ពេល៦ខែ ឆ្នាំ២០២១នេះ គំរោងជំនួយចិនលុបបំបាត់គ្រាប់មីននៅកម្ពុជា ដែលបានផ្តល់ជំនួយឥតសំណងមានទំហំថវិកាដូច២០២២ដែរ នោះ និងបានរំដោះដីចំការមីន/គ្រាប់សំណល់ជាតិផ្ទុះចំនួ នជិត១០៨៣ហិចតា រុករកឃេីញកំទេចគ្រាប់មីននិងសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួ នជាង៥០០០គ្រាប់។

លោកអគ្គនាយកបន្តថា, ឆ្លៀតក្នុងឱកាសនេះ សូមគោរពអរគុណជាអនេក ចំពោះសម្តេចតេជោប្រមុខរាជរដ្ឋាភិបាល ដែលបានជំរុញសំណេីគាំទ្រថវិកានេះជាមួយប្រធានាធិបតីចិន ហេីយជាបន្តបន្ទាប់រដ្ឋាភិបាលចិនបានឆ្លេីយតបតាមសំនូមពររបស់សម្តេចតេជោ។ ក្នុងឱកាសនេះដែរ តាងនាមអង្គភាពសុីម៉ាក់ក៏ដូចជនរងគ្រោះដោយសារមីន សូមសំដែងនូ វការដឹងគុណជូនចំពោះប្រជាជននិងរដ្ឋាភិបាលចិនដែលបានគាំទ្រថវិកាមនុស្សមនុស្សធម៌ដ៏មានសារសំខាន់នេះ សំរាប់ទ្រទ្រង់សកម្មភាពអង្គភាពសុីម៉ាក់ក្នុងការរំដោះគ្រាប់មីននិងសំណល់យុទ្ធភណ្ឌពីសង្គ្រាម ផ្តល់សុខសុវត្ថិភាពនិងគាំទ្រការអភិវឌ្ឍនៅកម្ពុជា៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print