ភ្នំពេញ, នៅរសៀលថ្ងៃអង្គារ ១១កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១
រដ្ឋបាលខណ្ឌចំការមន ដឹកនាំដោយលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន បាននាំយកអំណោយនូវគ្រឿងឧបភោគ-បរិភោគ ដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តព្រឹទ្ធបណ្ឌិត ប្រគេន និងជូនព្រះសង្ឃ តាជីយាយជី សិស្សនិស្សិត និងអ្នកស្នាក់នៅក្នុងវត្តមណិរតនារាម ហៅវត្តទួលទំពូង ចំនួន ៨៧អង្គ/នាក់ ដែលកំពុងគង់ និងស្នាក់នៅ ដើម្បីធ្វើចត្តាឡីស័កពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ “២០កុម្ភៈ ២០២១”។
អំណោយដែលរដ្ឋបាលខណ្ឌយកមកប្រគេន និងជូនរួមមានៈ
-អង្ករ ៥០បាវ ស្មើនឹង ១,២៥០គីឡូក្រាម
-មី ៥០កេស
-ទឹកត្រី ៥០យួរ
-ទឹកស៊ីអ៉ីវ ៥០យួរ
-ម៉ាស ១,២៥០បន្ទះ៕
...
ដោយ, សិលា