ហាង ហ្វឹសថាម​ (First Time BBQ Buffet and Soup)​ ដែលមានទីតាំងស្ថិតលើផ្លូវ៤៥៦ សង្កាត់ទួលទំពូងទី១ មានអ្នកជំងឺកូវីដ១៩ (COVID-19) បានគ្នា ៣នាក់ បានចូលទៅហូបប៊ូហ្វេ នៅទីតាំងខាងលើនេះ !

ចែករំលែក៖

ភ្នំពេញ, ហាង ហ្វឹសថាម​ (First Time BBQ Buffet and Soup)​ ដែលមានទីតាំងស្ថិតលើផ្លូវ៤៥៦ សង្កាត់ទួលទំពូងទី១ មានអ្នកជំងឺកូវីដ១៩ (COVID-19) បានគ្នា ៣នាក់ បានចូលទៅហូបប៊ូហ្វេ នៅទីតាំងខាងលើនេះ ! បើយោងតាម អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹង នៅរសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, សូមអំពាវនាវដល់ #ប្រជាពលរដ្ឋ ដែលបានទៅ​ហូបប៊ូហ្វេនៅហាង ហាង ហ្វឹសថាម​ (First Time BBQ Buffet and Soup)​ ដែលមានទីតាំងស្ថិតលើផ្លូវ៤៥៦ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ នៅថ្ងៃទី១២ ខែកក្កដា​ ឆ្នាំ២០២១ ចាប់ពីម៉ោង ១៨៖៣០ ដល់ ២០៖៣០។

មូលហេតុ៖ មានអ្នកជំងឺកូវីដ១៩ (COVID-19) បានគ្នា ៣នាក់ បានចូលទៅហូបប៊ូហ្វេ នៅទីតាំងខាងលើនេះ។ គាត់ បានអង្គុយនៅតុកណ្ដាល ដែលស្ថិតនៅក្បែរ តុដាក់អាហារ ខាងឆ្វេងដៃ។

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, ដើម្បីសុវត្ថិភាព សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!! ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print