សង្វេគណាស់!! បុរសម្នាក់ចេញពីលេងកូន ត្រូវរថយន្តបុកស្លាប់នៅតាមផ្លូវបេតុងព្រៃស ឯរថយន្តបង្កហេតុគេចបាត់

ចែករំលែក៖

​ ភ្នំពេញ​ ៖​ បុរសម្នាក់ត្រូវរថយន្តឡង់គ្រីស័របុកនិងកិនបែកក្បាលស្លាប់ភ្លាមៗនៅនិឹងកន្លែង​កេីតហេតុ បន្ទាប់ពីជិះម៉ូតូចេញពីលេងកូន​បានទាក់ដៃចង្កូតជាមួយរថយន្តបណ្ដាលឲ្យដួលមកកណ្ដាលផ្លូវ កាលពីវេលាម៉ោង១០​និង២០នាទីយប់​ ថ្ងៃទី២០​ ខែកក្កដា​ ឆ្នាំ​២០២១​ នៅតាមបណ្ដោយផ្លូវបេតុងព្រៃស ក្នុងភូមិប្រការ​ សង្កាត់ព្រៃស ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​ ។
​ សពជនរងគ្រោះមានឈ្មោះ​ អុី​ ឌូ​ ភេទប្រុស​ អាយុ៣០ឆ្នាំ​ មុខរបរកម្មកររោងចក្រ​ ស្នាក់នៅភូមិប្រការ​ សង្កាត់ព្រៃស ខណ្ឌដង្កោ​ ។

​ តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឱ្យដឹងថា​ មុនពេលកេីតហេតុ​ ជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាក​ SUZUKI Let’s​ ពណ៌សលាយខៀវ​ ពាក់ស្លាកលេខ​ភ្នំពេញ​ 1HG-8009 មកលេងកូនប្រុសអាយុ៣ឆ្នាំដែលនៅជាមួយម្ដាយមីងក្បែរកន្លែងកេីតហេតុ​ រួចក៏ជិះម៉ូតូត្រឡប់ទៅផ្ទះវិញនៅម្ដុំវត្តឫស្សីសាញ់​។ ខណៈជនរងគ្រោះជិះម៉ូតូចេញបានប្រហែល១០០ម៉ែត្រក៏បានទាក់ដៃចង្កូតជាមួយរថយន្តឡង់គ្រីស័រមួយគ្រឿងមិនចាំស្លាកលេខ​ បណ្ដាលឲ្យដួលចូលក្រោមកង់រថយន្តកិនចំក្បាលស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម ចំណែករថយន្តបង្កបានបេីកគេចបាត់ស្រមោលពីកន្លែងកេីតហេតុ​ ។

​ ក្រោយកេីតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់​ រួចទាក់ទងទៅជំនាញចរាចរណ៍ឲ្យមកធ្វេីការវាស់វែងយកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ​ជាបណ្ដោះអាសន្ន​ រង់ចាំស្រាវជ្រាវរករថយន្តបង្កហេតុមកដោះស្រាយតាមច្បាប់​ ។ ចំណែកសពជនរងគ្រោះ​ សមត្ថកិច្ចជំនាញបានធ្វេីកំណត់ហេតុប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅវត្តឫស្សីសាញ់​ ដេីម្បីធ្វេីបុណ្យតាមប្រពៃណី​ ៕​

...

ដោយ​ ៖​ ភារ៉ា​ ដង្កោ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print