ភ្នំពេញ៖ ជនសង្ស័យចំនួន២នាក់បានធ្វេីសកម្មភាពឆក់ទូរស័ព្ទដៃពីក្មេងស្រីម្នាក់បានសម្រេចហេីយគេចខ្លួនបាត់កាលពីវេលាម៉ោង១៩និង០០នាទី យប់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចបុរីឈូកវ៉ា២ មុខផ្ទះ៦២ ផ្លូវ ២៨ ភូមិតិក្ខបញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ រហូតមកដល់វេលាម៉ោង១២និង៤០នាទីរសៀលថ្ងៃទី២០ ឆ្នាំ២០២១ទេីបកម្លាំងសមត្ថកិច្ចធ្វេីការស្រាវជ្រាវរហូតឃាត់ខ្លួនបានជនសង្ស័យជាបន្តបន្ទាប់។
ជនសង្ស័យទី១.ឈ្មោះតូ មាំ ហៅមាំ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅបន្ទប់ជួល ភូមិ ត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួនថ្ងៃទី១៩ ខែកក្កដា ឆ្នាំ ២០២១)
២.ឈ្មោះហឿន ថុនា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅបន្ទប់ជួល ភូមិកាកាបសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ចំណែកជនរងគ្រោះជាឪពុកក្មេងឈ្មោះពង ចាន់ថន ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរមន្ត្រីរាជការ មានទីលំនៅបុរីឈូកវា២ ផ្ទះ៦២ ផ្លូវ២៨ ភូមិតិក្ខបញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សំភារៈហូតបានៈ
ទូរស័ព្ទដៃចំនួនមួយគ្រឿងម៉ាកអាយហ្វូន ៦ ពណ៌ស លេខស៊ីម០៩៨ ៨៧២២៨៨។
តាមរបាយការណ៍សមត្ថកិច្ចបានឱ្យដឹងថា នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១៩និង០០នាទី កូនស្រីរបស់ជនរងគ្រោះឈ្មោះពង ចាន់ថន ភេទប្រុស អាយុ៣៧ឆ្នាំ កំពុងតែអង្គុយចុចទូរស័ព្ទលេងននៅបុរីឈូកវ៉ា២ ផ្ទះ៦២ ផ្លូវ២៨ ភូមិតិក្ខប ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ពេលនោះក៏មានជនសង្ស័យ២នាក់បានជិះម៉ូតូឌុបគ្នា ដោយជនសង្ស័យ ឈ្មោះតូ ម៉ាជាបើកម៉ូតូ ចំណែកជនសង្ស័យឈ្មោះហឿន ថុនា ជាអ្នកជិះអង្គុយខាងក្រោយ ពេលនោះជនសង្ស័យឈ្មោះហឿន ថុនា ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីក្មេងស្រីបានសំរេច ដោយទូរស័ព្ទ ដៃជាប់អាយខ្លោត ទើបជនរងគ្រោះប្ដឹងសមត្ថកិច្ចធ្វើការសុំការអន្តរាគមន៍រហូតឃាត់ខ្លួនជនសង្ស័យឈ្មោះ តូ មាំ នៅកន្លែងលក់ទូរស័ព្ទភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ យកមក សាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងក្រោម។… ក្រោយពីសួរនាំជនសង្ស័យរួចជនសង្ស័យបានឆ្លើយ សារភាពថា មានបក្ខពួក០១នាក់ទៀត ទើបនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១២និង៤០នាទី ទើបសមត្ថកិច្ចធ្វើការស្រាវជ្រាវ ឃាត់ខ្លួនបានជនសង្ស័យម្នាក់ទៀតឈ្មោះហឿន ថុនា ភេទប្រុស នៅចំណុចបន្ទប់ជួល ភូមិកាកាប សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ យកទៅសួរនាំ។
នៅមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាខ្លួនពិតជាបានធ្វេីសកម្មភាពឆក់ទូរស័ព្ទក្មេងស្រីរងគ្រោះពិតប្រាកដមែនទេីបសមត្ថកិច្ចកសារសំណុំរឿងបញ្ជូនទៅផ្នែកព្រហ្មទណ្ឌដេីម្បីចាក់ការតាមច្បាប់៕
ដោយ៖ សុខាសែនជ័យ