លោក ម៉ុក ច័ន្ទករុណា៖ ចុះត្រួតពិនិត្យទីតាំងជួសជុលសំណង់គ្មានច្បាប់អនុញ្ញាត ស្ថិតនៅផ្ទះលេខ១១ និង១២E៣​ ក្នុង​សង្កាត់ស្រះចក

ចែករំលែក៖

ខណ្ឌដូនពេញ៖ លោក ម៉ុក ច័ន្ទករុណា អភិបាលរង នៃគណៈអភិបាលខណ្ឌដូនពេញ នៅវេលាម៉ោង០៨​ និង៣០នាទីព្រឹកថ្ងៃពុធ ១២រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារត្រួតពិនិត្យសំណង់ខណ្ឌ ចុះត្រួតពិនិត្យទីតាំងជួសជុលគ្មានច្បាប់អនុញ្ញាត ស្ថិតនៅផ្ទះលេខ១១ និងផ្ទះលេខ១២E៣ ភូមិ១១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ក្នុងប្រតិបត្តិការនេះ ក្រុមការងារចុះមកដល់ទីតាំងជាក់ស្ដែង ពិនិត្យឃើញថា៖
– ទីតាំងជួសជុលជាអាគារស្នាក់នៅរួម ជួលជុល និងសង់បន្ថែមជាន់E៤ ដោយគ្មានច្បាប់អនុញ្ញាត និងមានបណ្តឹងពីប្រជាពលរដ្ឋ ។
– នៅជាន់E៣ ចុងបណ្តឹងកាន់កាប់០១បន្ទប់ បានជួសជុល និងកែសម្រួលរួចរាល់ ។
– នៅលើទែរ៉ាស់E៣ ចុងបណ្តឹងបានសង់បន្ថែមជាន់E៤ ដែលខ្លួនកាន់កាប់ ៣/៤ នៃដំបូលទែរ៉ាស់ទាំងអស់ ពុំមានសកម្មភាពជួសជុលទៀតទេ ។

សេចក្តីណែនាំអំពីបច្ចេសទេសដែលពាក់ព័ន្ធនឹងសំណង់ រួមមាន៖

*១ – ចុងបណ្តឹង មិនត្រូវធ្វើការជួសជុល និងសង់បន្ថែមជាន់ទៀតទេ ហើយត្រូវធ្វើការដោះស្រាយជាមួយប្រជាពលរដ្ឋដែលបានជំទាស់ឲ្យបានចប់សិន ។
*២ – ក្រោយពីដោះស្រាយទំនាស់ចប់រួច ត្រូវបំពេញបែបស្នើរសុំច្បាប់អនុញ្ញាតជួសជុលឲ្យបានត្រឹមត្រូវ ។
*៣ – រដ្ឋបាលខណ្ឌ នឹងអញ្ជើញគូរភាគគីមកដោះស្រាយ នៅថ្ងៃទី៣០ ខែកក្តដា ឆ្នាំ២០២១ វេលាម៉ោង១៤:៣០នាទី ។

ក្រោយ​ប្រតិបត្តិការ​ គណៈអភិបាលខណ្ឌដូនពេញ​ បានធ្វេីកំណត់ហេតុបានបញ្ចប់នៅវេលាម៉ោង១០ព្រឹក​នាថ្ងៃខែឆ្នាំដដែល ៕ដោយ​៖ស​ តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print