រដ្ឋមន្ត្រីក្រសួងការងារ៖​ ដឹកនាំកិច្ចប្រជុំក្រុមការងារចុះជួយមូលដ្ឋានខណ្ឌចំការមន​ តាមរយៈប្រព័ន្ធអនឡាញ (ZOOM Meeting)

ចែករំលែក៖

ភ្នំពេញ​៖​ លោកបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានខណ្ឌចំការមន​ នាព្រឹកថ្ងៃទី២១ ខែកក្កដា​ ឆ្នាំ២០២១នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារចុះជួយមូលដ្ឋានខណ្ឌចំការមន​ តាមរយៈប្រព័ន្ធរូបភាព និងសំលេងផ្ទាល់ (ZOOM Meeting) ។

ក្នុង​កិច្ចប្រជុំនេះ​ ដើម្បីពិភាក្សាលើមួយចំនួនមានដូចខាងក្រោម៖

*១.ផែនការចាត់តាំងអនុវត្តសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ របស់គណៈកម្មាធិការគណបក្សខណ្ឌចំករមន។

*២.ផែនការសកម្មភាពឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ របស់គណៈកម្មាធិការគណបក្សខណ្ឌចំការមន។

*៣.សេចក្តីសម្រេចស្តីពីការតែងតាំងគណ:បញ្ជាការយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាសង្កាត់​ អាណត្តិទី៥​ ឆ្នាំ២០២២​ របស់ខណ្ឌចំការមន។

*៤.ផ្សេងៗ។

ចំពោះ​កិច្ចប្រជុំនេះ​ ដោយ​បានយកចិត្តទុកដាក់​ពិនិត្យលេីផែនការ និងប្តេជ្ញាចិត្តខ្ពស់​ ដេីម្បីសម្រេចបានជ័យជម្នះជូនគណបក្សប្រជនកម្ពុជា​ ក្នុងការបោះឆ្នោតនាពេលខាងមុខឲ្យបានជាដាច់ខាត។

ជាចុងក្រោយ​ លោករដ្ឋមន្ត្រី​ ក៏សូមជូនពរក្រុមការងារឱ្យមានសុខភាពល្អ​ និងជ័យជម្នះគ្រប់ភារកិច្ច៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print