ខេត្តបាត់ដំបង,៖ នៅព្រឹកថ្ងៃទី២២ខែកក្កដា ឆ្នាំ២០២១នេះក្រុមការងារសាខាកាកបាទ ក្រហមកម្ពុជាខេត្តបាត់ដំនង ដឹកនាំដោយលោក ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តនិងជា អនុប្រធានប្រធានកិត្តិយសសាខា លោកបណ្ឌិត ប៊ុត គឹមស៊ាន ប្រធាគណៈកម្មាធិការ សាខានិងសហការី ដោយមានការអញ្ចើញចូលរួមជាកិត្តិយសពីសំណាក់ លោក លី ធុជ ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកម្មពិសេសនិងជាអនុប្រធានទី១អាជ្ញាធរមីនកម្ពុជា និងសហការីបាននាំយកអំណោយ មនុស្សធម៌របស់សាខាខេត្តនិងអាជ្ញាធរមីន មកចែកជូនបុគ្គលិកអង្គការម៉ែក(MAG)ប្រចាំស្រុកសំឡូត ចំនួន ១៨៤នាក់ ដែលកំពុងធ្វើចត្តាឡីស័ក ក្នុងតំបន់បិទខ្ទប់ នៅក្នុងភូមិសាស្រ្តចំនួន៤ផ្សេងគ្នានៃឃុំមានជ័យ ឃុំស៊ុងស្រុកសំឡូត ខេត្តបាត់ដំបង ។ក្នុងបរិវេណទីស្នាក់ការអង្គការម៉ែកភូមិកញ្ចាំង ឃុំស៊ុង ស្រុកសំឡូត។
នាឱកាសនោះ លោកទេសរដ្ឋមន្រ្តី លី ធុជនិងលោក ងួន រតនៈ អនុប្រធានប្រធានកិត្តិយសសាខា បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចទាំងទ្វេតែងតែយកចិត្តទុកដាក់គិតគូរ ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់ទិសទី សម្តេច តែងបានចាត់តំណាង ចុះអន្តរាគមន៍ ផ្តល់ជំនួយសង្រ្គោះ ជួយសម្រាលទុក្ខលំបាក ទាន់ពេលវេលា តាមទិសស្លោក “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ” ។
គូបញ្ជាក់ឲ្យដឹងថា បងប្អូនបុគ្គលិកដែលត្រូវធ្វើចត្តាឡីស័ក មានចំនួន១៨៤នាក់ ដែលជាអ្នកប៉ះពាល់ ដោយ ប្រយោល ជាមួយអ្នកកើតជម្ងឺកូវីដ ១៩ ជាបុក្គលិកអង្គការម៉ែកដូចគ្នា ហើយនឹងបញ្ចប់ ចត្តាឡីស័កនៅថ្ងៃទី២៦ខែកក្កដាឆ្នាំ២០២១ខាងមុខនេះ។
ក្រោយពីរកឃើញបុគ្គលិកវិជ្ជាមានកូវីដ-១៩ចំនួន៣នាក់ខាងលើកនោះភ្លាម រដ្ឋបាលស្រុក បានរៀបចំវិធានការទប់ស្កាត់ដោយឲ្យបុគ្គលិកវិជ្ជាមានចំនួន៣នាក់ទៅព្យាបាលកម្រិតស្រាលនៅវិទ្យាល័យសម្តេចឪក្រុងបាត់ដំបង ។ ដោយឡែក អ្នកប៉ះពាល់ផ្ទាល់ និងប្រយោល ត្រូវបិទខ្ទប់ នៅតាមការិល័យរបស់អង្គការម៉ែកចំនួន៤ទីតាំងស្ថិតនៅឃុំមានជ័យ១ទីតាំងនិងឃុំស៊ុងចំនួន៣ទីតាំងដោយមិនអនុញ្ញាត ឲ្យដើរហើរដោយសេរីនោះទេ ពោលគឺ រង់ចាំ រយៈពេល ១៤ថ្ងៃ ទើបអនុញ្ញាតឲ្យចេញធ្វើការងារធម្មតាឡើងវិញ ។
ស្ថិតក្នុងឱកាសនោះ លោក លី ធុជនិងលោក ងួន រតនៈ មានប្រសាសន៍ថា ការធ្វើចត្តាឡីស័កនេះ គឺស្របតាមគោលការណ៍របស់ក្រសួងសុខាភិបាល និងសេចក្ដីណែនាំ របស់រាជរដ្ឋាភិបាល ដើម្បី ទប់ស្កាត់ការឆ្លងរីករាលដាល នៃជម្ងឺកូវីដ ១៩ ។ លោក ក៏បានកោតសរសើរ ដល់អាជ្ញាធរមូលដ្ឋាន ដែលបានយកចិត្តទុកដាក់ ចំពោះ សុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដែលបានធ្វើចត្តាឡីស័ក និងបានរាយការណ៍ជូន រដ្ឋបាលខេត្ត ដើម្បី នាំយកអំណោយមកចែកជូនបងប្អូន បានទាន់ពេលវេលា ។
ដោយឡែក បើទោះបីជាអំណោយនេះ មិនមានច្រើន ក៏ពិតមែន ក៏ប៉ុន្តែ វាអាចដោះស្រាយជីវភាពបានមួយរយៈពេល ផងដែរ ខណៈដែលបងប្អូនមិនអាចចេញទៅក្រៅ ប្រកបរបរទទួលទានបាន ។
ឆ្លៀតក្នុងឱកាសនោះដែរ លោកក៏បានផ្តាំផ្ញើទៅដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមអញ្ជើញទៅទទួលការចាក់វ៉ាក់សាំងបង្ការ ទាំងអស់គ្នា ដើម្បី ការពារខ្លួនពីជម្ងឺកូវីដ ១៩ នេះ ទៅក្នុងសហគមន៍ ក៏ដូចជា ក្នុងប្រទេសកម្ពុជាទាំងមូល ផងដែរ ។
គួរបញ្ជាក់ថា អំណោយដែលសាខាខេត្តបានផ្ដល់ជូនដល់បុគ្កលិកអង្គការទាំង១៨៤នាក់ខាងលើ ទទួលបាន អង្ករ ៥០ការ៉ុង(១២៥០kg) ទឹកបរិសុទ្ធវីឃែរចំណុះ២០លីត្រ ៨០ធុង មី២៥កេស ទឹកត្រី ទឹកស៊ីអ៉ីវ ៤៥យួរ ផងដែរ។ ដោយឡែកអាជ្ញាធរមីនកម្ពុជាបានឧបត្ថម្ភបន្ថែមរួមមាន៖អង្ករ ១០០០kg, មី៣០កេស
,ត្រីខកំប៉ុង១០កេស (១០០០កំប៉ុង) សាច់ក្រកសៀមរាប២០គីឡួ,ត្រីងៀត
២០គីឡូ,ម៉ាស៥០ប្រអប់អាល់កុល
៦០លីត្រនិងថវិកា៤.០០០.០០០រៀល
ឧបត្ថម្ភអ្នកវិជ្ជាមានកូវីដ-១៩ចំនួន៣នាក់ក្នុង ម្នាក់ៗ៥០០,០០០រៀលផងដែរ៕
ដោយ, សិលា