មីយ៉ាន់ម៉ាប្រឈមនឹងការឆ្លងកូវីដ-១៩ទ្រង់ទ្រាយធំមិនចាញ់ឥណ្ឌាឡើយ

ចែករំលែក៖

ការផ្ទុះកូវីដ-១៩បានកើនឡើងយ៉ាងខ្លាំងនៅក្នុងប្រទេសមីយ៉ាន់ម៉ា បណ្តាលឱ្យមានអ្នកស្លាប់ជាច្រើនដោយសារតែខ្វះអុកស៊ីហ្សែន។ បញ្ហាវិវាទនៅក្នុងប្រទេសជាហេតុបង្កឲ្យមានករណីឆ្លងកាន់តែកើនឡើងខ្ពស់។ មីយ៉ាន់ម៉ាត្រូវការជំនួយពីសហគមន៍អន្តរជាតិជាចំបាច់បំផុត។
តាមការវាយតម្លៃរបស់ក្រុមអ្នកឯកទេសសុខាភិបាល បានព្យាករថានឹងមានពលរដ្ឋមីយ៉ាន់ម៉ាដល់ទៅ៥០%ក្នុងចំណោមពលរដ្ឋសរុប៥៥លាននាក់ក្នុងប្រទេសនេះនឹងឆ្លងកូវីដ-១៩ក្នុងរយៈពេល៣សប្តាហ៍ខាងមុខ ដែលអាចឆ្លងកូវីដ-១៩ ប្រភេទថ្មី Alpha ឬ Delta ។
អ្នកឯកទេសសុខាភិបាលបានលើកឡើងថា អ្នកស្លាប់ដោយកូវីដ-១៩ ក្នុងប្រទេសមីយ៉ាន់ម៉ា អាចកើនឡើងដល់ទៅ១០លាននាក់ ប្រសិនបើមិនមានវិធានការទប់ស្កាត់ល្អនោះទេ។ ជាមួយគ្នានេះ បញ្ហាកង្វះអុកស៊ីហ្សែន គឺជាបញ្ហាប្រឈមមុខខ្លាំងបំផុត។
មួយវិញទៀតពលរដ្ឋមីយ៉ាន់ម៉ា ទទួលបានការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩យឺតយ៉ាវជាមូលហេតុបណ្តាលឲ្យស្ថានភាពកាន់តែអាក្រក់ទៅ ។មួយវិញទៀតវិវាទនយោបាយ ក្រោយការធ្វើរដ្ឋប្រហារនៅថ្ងៃទី១ខែកុម្ភៈ ឆ្នាំ២០២១ និងការធ្វើបាតុកម្មមិនគោរពច្បាប់គម្លាតសង្គម កំពុងតែធ្វើឲ្យប្រទេសនេះធ្លាក់ចូលយ៉ាងជ្រៅទៅក្នុងវិបត្តិកូវីដ-១៩៕ដោយ៖ធីរីណា

រូបថត៖NurPhoto.

...


រូបថត៖Reuters.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print