ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ សហការជាមួយនិងសមត្ថកិច្ចកាំកុងត្រូលរាជធានីភ្នំពេញ ចុះបង្ក្រាបនិងរឹបអូសនូវកាហ្វេផលិតក្លែងក្លាយខូចគុណភាពជាច្រើនកេសកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៦ នៅចំណុចផ្ទះល្វែងលេខ១៩-២០ ក្នុងបុរីចម្ការដូងស្ថិតក្នុងភូមិសម្បួ សង្កាត់-ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ប្រតិបត្តិការនេះដឹកនាំដោយលោក អេង គឹមហៃ អនុប្រធាននាយកដ្ឋាន និងលោក ទូច យុទ្ធា នាយការិយាល័យកម្មសិទ្ធិបញ្ញា នៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ ក្រោមការបញ្ជាដឹកនាំចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ ចាន់ ប៊ុនធឿន ប្រធាននាយកដ្ឋាន ដើម្បីការពារចំពោះសុខុមាភាពរបស់ប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់បរិភោគ ទៅលើចំណីអារហារដែលមានជាតិពុលនិងខូចគុណភាពទាំងនេះ។ ក្នុងនោះសមត្ថកិច្ចបានរឹបអូសប្រភេទកាហ្វេដែលនាំមកពីប្រទេសវៀតណាមជាង៣០០កេស ដើម្បីយកទៅពិនិត្យ ពិសោធ៍ ស្រាវជ្រាវ កសាងសំណុំរឿងតាមនិតិវិធី៕ តាឡឹម