ខេត្តរតនគិរី៖ កម្លាំងនគរបាលប៉ុស្តិ៍អូរស៊ិនលែរ សហការជាមួយកម្លាំងនគរបាលស្រុកលំផាត់កាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី២១ ខែមិនាឆ្នាំ២០១៦នេះ បានចុះបង្ក្រាបវង់ល្បែង(លេងអាប៉ោង)មួយកន្លែងនៅត្រង់ចំណុចអូរជ្រុង ស្ថិតក្នុងឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី។
បើតាមសមត្ថកិច្ចដែលចុះប្រតិបត្តិការបង្ក្រាបវង់ល្បែងបានឲ្យដឹងថា បានឃាត់ខ្លួនអ្នកញៀនល្បែងម្នាក់ឈ្មោះពៅ ឆេង អាយុ៦៦ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិឡាមិញ ឃុំឡាមិញ ស្រុកបរកែវ ខេត្តនគិរី និងដកហូតបានម៉ូតូចំនួន៧គ្រឿង។
ដោយឡែកក្រុមអ្នកញៀនល្បែងផ្សេងទៀតបានរត់គេចខ្លួនបាត់ស្រមោលអស់ ។ បច្ចុប្បន្ន អ្នកញៀនល្បែងម្នាក់ខាងលើនេះ សមត្តកិច្ចនគបាលប៉ុស្ថ៍ឃុំសេដាបានបញ្ជូនមកអធិការដ្ឋាននគបាលស្រុកលំផាត់ដើម្បីបំពេញបែបបទតាមនិតិវិធីនៃច្បាប់។
គួរបញ្ជាក់ផងដែរថាចំពោះបទល្បែងគ្រប់ប្រភេទនៅក្នុងក្រុងបានលុងបានរីកដូចផ្សិតអាជ្ញាធរក្រុងនឹងសមត្តកិច្ចជំនាញពាក់ព័ន្ធមិនដែលចុះបង្ក្រាបម្តងណាឡើយប្រហែលត្រូវថ្នាំរបស់មេកន្ទុយលេខនិងចាក់បាល់ទាត់តាមប្រព័ន្ធអ៉ីធឺណែតផងដែរកំពុងចរាចរណ៍យ៉ាងគគ្រឹកគគ្រេងផ្គើនទៅនិងបទបញ្ជាទាំង៩ចំណុចរបស់សម្តសតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
ប្រជាពលរដ្ឋនៅក្នុងផ្សារបានលុងបាននិយាយតៗគ្នាថាបើល្បែងកន្ទុយលេខនិងល្បែងផ្នល់បាល់រីកដូចផ្សិតយ៉ាងនេះតើសកម្មភាពចោរលួចនិងចោរប្លន់គិតយ៉ាងណាទៅតើអាជ្ញាធរការពារមេកន្ទុយលេខនិងមេល្បែងស៉ីសងផ្នល់បាល់ឬក៍ការពារប្រជាពលរដ្ឋ៕
ដោយ៖ វុទ្ធឦសាន