ភ្នំពេញ, នៅរសៀលថ្ងៃទី22 ខែកក្កដា ឆ្នាំ 2021 អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-19 បានបញ្ជាក់ឲ្យដឹងថា, ហ្គាឌៀន (Guardian) សាខាបឹងកេងកង១ ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ៥១ សង្កាត់បឹងកេងកង១ មានអ្នកជំងឺកូវីដ១៩ (COVID-19) បានចូលទៅទីតាំងខាងលើនេះ!
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-19, សូមអំពាវនាវដល់ #ប្រជាពលរដ្ឋ ដដែលបានទៅ ហ្គាឌៀន (Guardian) សាខាបឹងកេងកង១ ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ៥១ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ
៊ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ ចាប់ពីម៉ោង ១0៖២០ (ព្រឹក)។
មូលហេតុ៖ មានអ្នកជំងឺកូវីដ១៩ (COVID-19) បានចូលទៅទីតាំងខាងលើនេះ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-19, ដើម្បីសុវត្ថិភាព សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-19, សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!! ៕
ដោយ, សិលា