ផ្សារទំនើប Super Duper សាខាបឹងកេងកង១ មានអ្នកជំងឺកូវីដ១៩ (COVID-19) បានចូលទៅទីតាំងខាងលើនេះ

ចែករំលែក៖

ភ្នំពេញ, នៅរសៀលថ្ងៃទី22 ខែកក្កដា ឆ្នាំ 2021 អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-19 បានបញ្ជាក់ឲ្យដឹងថា, ផ្សារទំនើប Super Duper សាខាបឹងកេងកង១ មានអ្នកជំងឺកូវីដ១៩ (COVID-19) បានចូលទៅទីតាំងខាងលើនេះ!
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-19, សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដដែលបានទៅ ផ្សារទំនើប Super Duper សាខាបឹងកេងកង១ ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ៥៧ កែង ៣០៦ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង​ រាជធានីភ្នំពេញ ។

⏰ នៅថ្ងៃទី១៧ ខែកក្កដា​ ឆ្នាំ២០២១ ចាប់ពីម៉ោង ១៩៖៥០
⏰ នៅថ្ងៃទី១៦ ខែកក្កដា​ ឆ្នាំ២០២១ ចាប់ពីម៉ោង ២៣៖២០
⏰ នៅថ្ងៃទី១៥ ខែកក្កដា​ ឆ្នាំ២០២១ ចាប់ពីម៉ោង ២៣៖០០
⏰ នៅថ្ងៃទី១៣ ខែកក្កដា​ ឆ្នាំ២០២១ ចាប់ពីម៉ោង ២០៖២៥
⏰ នៅថ្ងៃទី១១ ខែកក្កដា​ ឆ្នាំ២០២១ ចាប់ពីម៉ោង ២០៖៤៤។
មូលហេតុ៖ មានអ្នកជំងឺកូវីដ១៩ (COVID-19) បានចូលទៅទីតាំងខាងលើនេះ។

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-19, ដើម្បីសុវត្ថិភាព សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-19, សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!! ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print