ល្បែងសុីសងប្រភេទឡូតូKenoកំពុងបើកដំណើរការយ៉ាងរលូនក្រោមក្រសែភ្នែកអាជ្ញាធរខណ្ឌ៧មករាក្នុងបរិបទកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ៖ ទីតាំងល្បែងស៉ីសងប្រភេទ ឡូតូkeno កំពុងរីករាយដូចផ្សិតបើកដំណើរការយ៉ាងរលូននៅក្នុងអគារបុរីកីឡា គឺអគារទី១ អគារទី៥ និងអគារទី៧ តាមបណ្ដោយផ្លូវលេខ២១១ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ដោយពុំមានការចុះបង្ក្រាបពីសំណាក់អាជ្ញាធរខណ្ឌនោះទេ។ម្យ៉ាងទៀតទីតាំងបើកល្បែងស៊ីសងទាំងនេះមានការប្រមូលផ្ដុំមនុស្សជាច្រើន ដោយមិនចូលរួមអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល និងវិធានការ៣កុំ ៣ការពារ របស់ប្រមុខរាជរដ្ឋាភិបាលឡើយ ដែលបច្ចុប្បន្នអាជ្ញាធរគ្រប់ជាន់ថ្នាក់កំពុងយកចិត្តទុកដាក់ចូលរួមបង្ការទប់ស្កាត់ការីករាលដាល និងដើម្បីកាត់ផ្ដាច់នូវជំងឺកូវីដ-១៩ក្នុងសហគមន៍២០កុម្ភៈឱ្យបានជោគជ័យ។ តែផ្ទុយទៅវិញ អាជ្ញាធរខណ្ឌ៧មករាដែលមានលោកលីម សុភា ប្រធានគណៈបញ្ជាការឯកភាពខណ្ឌ និងលោកវរសេនីយ៍ឯកនេត ស៉ីថុន អធិការនៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា ហាក់មិនយកចិត្តទុកដាក់អនុវត្តបទបញ្ជារបស់ថ្នាក់ដឹកនាំឡើយពីបញ្ហាល្បែងសុីសងនេះ ដោយបានបើកដៃឱ្យឈ្មួញបើកលេងយ៉ាងរំភើយក្នុងមូលដ្ឋានរបស់ខ្លួន។

តាមប្រភពព័ត៌មានច្បាស់ការណ៍បានឱ្យដឹងថា ម្ចាស់ទីតាំងទាំងនេះមិនខ្លាចរអា និងគោរពវិធានការក្រសួងសុខាភិបាលឡើយ ដោយអះអាងថា មុនពេលបើកដំណើរការ គឺបានសុំការអនុញ្ញាតពីលោកអភិបាលខណ្ឌ លោកអធិការ លោកអធិការរងទទួលផែនព្រហ្មទណ្ឌខណ្ឌ៧មករានិងលោកនាយប៉ុស្តិ៍មូលដ្ឋានរួចរាល់ហើយតាមរយៈខ្សែបណ្ដោយ។

គួរបញ្ជាក់ផងដែរថា លោកឧត្តមសេនីយ៍ឯក ស ថេ ត អគ្គស្នងការ រង នគរបាល ជាតិ និង ជា ស្នងការ នគរបាល រាជធានី ភ្នំពេញ បាន ជំរុញ ដល់ លោក អធិការ នៃ អធិការដ្ឋាន នគរបាល ខណ្ឌ ទាំង ១៤ ត្រូវ យកចិត្តទុកដាក់ និង ប្រុង ប្រយ័ត្ន ចំពោះ បទល្មើស វិធាន ក្រសួងសុខាភិបាល ដែល បង្ក ឱ្យ មាន ហានីភ័យ រីក រាលដាល ជំងឺ កូ វី ដ -១៩ ។ ក្នុង ករណី ដែល បណ្តែតបណ្តោយ ឱ្យ មានការ បើក ក្លិប កម្សាន្ត ជួបជុំ គ្នា ផឹកស៊ី ច្រៀង រាំ សប្បាយ ល្មើស នឹងវិធាន ការក្រសួងសុខាភិបាល គឺ លោក អធិការ នៃ អធិការដ្ឋាន នគរបាល ខណ្ឌ ទាំង ១៤ ត្រូវ ទទួលខុសត្រូវ ចំពោះ មុខ ថ្នាក់លើ ហើយ កុំ ឆ្លើយ ថា បទល្មើស កើត ហើយ ថាមិនដឹង នោះ ។
ពាក់ព័ន្ធនឹងបញ្ហាល្បែងស៊ីសងខាងលើនេះខាងសារព័ត៌មាននគរដ្រេហ្គនមិនអាចធ្វើការសុំការបំភ្លឺនិងបកស្រាយបានទេពីលោកនាយប៉ុស្តិ៍នគរបាលសង្កាត់វាលវង់ដោយទូរស័ព្ទជាប់រវល់ ៕

...

ដោយ ស សម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print