រថយន្ត​ទំនេីបFord Ranger បុកស្លាកប៉ាណូនៅផ្លូវជាតិលេខ១​ រងការខូចខាត​យ៉ាងដំណំ

ចែករំលែក៖

​ ភ្នំពេញ ៖ បុរសម្នាក់បើកបររថយន្ត​ស៊េរីទំនេីបម៉ាក Ford Ranger មួយគ្រឿង ក្នុងល្បឿនលឿន បានរ៉េចង្កូតបុកបង្គោលស្លាកប៉ាណូពេញទំហឹងបាក់ដាច់អស់មួយដើមរងការខូចខាត​យ៉ាងដំណំ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩ និង៣០នាទីយប់ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ ។

​ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តម៉ាក Ford Ranger មួយគ្រឿង ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2BN-8386 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១ ទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ តៃកុងងងុយដេក​ក៏រ៉េចង្កូតទៅខាងឆ្វេងដៃបុកឃឿនទ្រូងផ្លូវហោះទៅបុកបង្គោលស្លាកប៉ាណូពេញទំហឹងបាក់ដាច់អស់មួយដើម និងបណ្ដាលឱ្យរថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ​ តែសំណាងល្អក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះមិនបណ្ដាលឱ្យមានមនុស្សរងរបួសនោះទេ។

​ ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់កន្លែងកើតហេតុ ដោយពិនិត្យឃើញថាខូចខាតដល់ទ្រព្យសម្បត្តិរបស់រដ្ឋ ទើបធ្វើការទំនាក់ទំនងទៅខាងសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឱ្យចុះមកធ្វើការវាស់វែងយករថយន្តបង្ក យកទៅរក្សាទុក​ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕

...

ដោយ​ ៖​ ភារ៉ា​ ដង្កោ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print