បង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ-១៩ស្លាប់ចំនួន២នាក់ រកឃើញថ្មី ចំនួន៧៩នាក់ស្រី៥១នាក់ និងជាសះស្បើយ៦៨នាក់ស្រី៣៣នាក់តាមសេចក្ដីប្រកាសក្រសួងសុខាភិបាលថ្ងៃទី២២ខែកក្កដាឆ្នាំ២០២១

ចែករំលែក៖

ខេត្តស្វាយរៀង៖ នៅយប់ថ្ងៃទី២២ខែកក្កដាឆ្នាំ២០២១រដ្ឋបាលខេត្តស្វាយរៀងបានបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ-១៩ស្លាប់ចំនួន២នាក់ រកឃើញថ្មីចំនួន៧៩នាក់ ស្រី៥១នាក់ និងជាសះស្បើយ៦៨នាក់ស្រី៣៣នាក់តាមសេចក្ដីប្រកាសក្រសួងសុខាភិបាលថ្ងៃទី២២ខែកក្កដាឆ្នាំ២០២១។

ក្នុងការបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ-
១៩នេះផងដែរ រដ្ឋបាលខេត្តស្វាយរៀង ក៏បានអំពាវនាវដល់អ្នកពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរយៈពេល១៤ថ្ងៃ ដើម្បីតាមដានសុខភាព ហើយបើមានអាការខុសប្រក្រតី ត្រូវផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន និងរួសរាន់ទៅយកវត្ថុវិភាគសំណាក។

សូមជម្រាបថា គិតត្រឹមថ្ងៃទី២២ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តស្វាយរៀងរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ សរុបចំនួន៤.២១៨នាក់ ស្រី២.៣៣៨នាក់, ជាសះស្បើយ ចំនួន៣.៤៣៣នាក់,ស្រី១៩៣០នាក់, កំពុងសម្រាកព្យាបាលចំនួន៧០៦នាក់ស្រី៣៤៦នាក់ និងស្លាប់ចំនួន៦៧នាក់ស្រី៤៥នាក់។

រដ្ឋបាលខេត្តបានអំពាវនាវដល់បងប្អូនសូមតាមដានសុខភាព អនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣ការពារ ៣កុំ របស់សម្ដេចតេជោ ហ៊ុន សែន។

ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ទៅធ្វេីតេស្តរកមេរោគកូវីដ-១៩​​  ដែលមានទីតាំងនៅជិតផ្ទះ ឬផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន ឬទំនាក់ទំនងមកក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ខេត្ត📞088 783 6666 ឬ 097 503 4567 ដើម្បីមានវិធានការបន្ត ។
សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ ៕

...

ដោយ៖ យឹម សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print