ក្រសួងបរិស្ថានលើកពីឱកាសបង្កើនចំណូលសហគមន៍មូលដ្ឋានពីការចិញ្ចឹមគោ ! ជីវភាពសហគមន៍យើង !

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង , ក្រសួងបរិស្ថាន បានបញ្ជាក់ថា,លោកម៉ាត់ មីន ជាសមាជិកសហគមន៍តំបន់ការពារធម្មជាតិភ្នំជើងលាង ឃុំជាប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានចាប់ផ្តើមចិញ្ចឹមគោចំនួន ២ក្បាល នៅឆ្នាំ ២០១១ តែបច្ចុប្បន្នគាត់មានគោសរុបចំនួន ៤២ក្បាល។ លោក ម៉ាត់ មីន បានឲ្យដឹងថា, តាមរយៈការចិញ្ចឹមគោ គាត់អាចមានឱកាសច្រើនក្នុងរកចំណូលបន្ថែមសម្រាប់គ្រួសាររបស់គាត់។ កំណើនតម្រូវការទីផ្សារក្នុងស្រុក និងប្រទេសវៀតណាម ជាចលករមួយជំរុញលោក ម៉ាត់ មីន ក៏ដូចជាសមាជិកសហគមន៍ផ្សេងទៀតនៅក្នុងតំបន់ បង្កើនការចិញ្ចឹមគោ។

ក្រហមការងារក្រសួងបរិស្ថានបញ្ជាក់ថា, គ្រួសាររបស់លោក ម៉ាត់ មីន បានពឹងពាក់ពីការជួលតូបសម្រាប់បម្រើសេវាទេសចរណ៍ធម្មជាតិ។ ប៉ុន្តប៉ុន្មានឆ្នាំចុងក្រោយនេះ គ្រួសារគាត់បាននិងកំពុងរំពឹងចំណូលធំមកពីការចិញ្ចឹមគោ។ ប្រសិនយើងធ្វើការគណនា តាមចំនួនគោដែលគាត់មាននាពេលបច្ចុប្បន្ន គាត់អាចមានសាច់ប្រាក់ប្រមាណ ១០៥លានរៀល។ ជាក់ស្តែងក្នុងដំណាក់កាលនៃការបង្កើនចំនួនគោ គាត់លក់គោត្រឹមតែ ២-៣ក្បាល ក្នុងមួយឆ្នាំ អាចទទួលបានប្រាក់ ៨-១០ លានរៀលក្នុងមួយឆ្នាំ។
ក្រសួងបរិស្ថានលើកទឹកចិត្តប្រជាសហគមន៍ ឱ្យចិញ្ចឹមគោបានច្រើន ដើម្បីបង្កើនចំណូលគ្រួសារ។ គោជាសត្វទំពារអៀង មិនប្រជែងអាហារជាមួយមនុស្ស ហើយមានលទ្ធភាពស៊ីអាហារសសៃ ដូចជាចំបើង ស្មៅ ស្លឹកដំឡូង ។ល។ បំប្លែងជាសាច់ មានតម្លៃខ្ពស់ ជាអាហារដែលកំពុងពេញនិយមសម្រាប់មនុស្ស៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print