ភ្នំពេញ÷លោក ហ៊ុន ម៉ានី : កាលពីពេលថ្មីៗនេះ ទឹកភ្លៀងដែលបាន និងកំពុងបន្តបង្អុរខ្លាំងជោគជាំ បានឆក់យកជីវិតមនុស្ស និងបណ្តាលឲ្យខូចខាតយ៉ាងដំណំដល់ហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាទ្រព្យសម្បត្តិឯកជនជាច្រើន នៅភាគកណ្តាលនៃខេត្ត Henan ប្រទេសចិន។
ស្ថិតក្នុងវេលាលំបាកនេះ ក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមចូលរួមរំលែកទុក្ខ និងសោកស្តាយជាពន់ពេកចំពោះការបាត់បង់ជីវិត និងទ្រព្យសម្បត្តិទាំងនោះ និងសូមបួងសួងសូមឲ្យស្ថានភាពដ៏អាក្រក់នេះ ឆាប់បានស្រាកស្រាន្ត ដែលនឹងអនុញាតឲ្យប្រជាពលរដ្ឋបានត្រឡប់ទៅកាន់ជីវភាព និងសភាពដើមវិញក្នុងពេលឆាប់ៗ៕
...
ដោយ ស៊ុនហេង