«សម្តេច​ម៉ែ ​ប្រោសព្រះរាជទានព្រះរាជអំណោយជូន​អ្នក​ជំងឺ​កូវីដ​-១៩​ និង​ក្រុម​គ្រូពេទ្យ​ព្យាបាល​ជំងឺ​កូវីដ​ ព្រមទាំង​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ចាក់​វ៉ាក់​សាំង​កូវីដ​-១៩ តាមរយៈមូលនិធិ មុទិតា»

ចែករំលែក៖

ភ្នំពេញ, ក្រោមព្រះរាជហឫទ័យទុកដាក់ខ្ពស់​ និងខ្វល់ខ្វាយ​ជាប់​ជានិច្ច​អំពីសុខទុក្ខរបស់ប្រជានុរាស្រ្តជាកូនចៅ ចៅទួត​ ក៏ដូចជាការចូលរួមចំណែកប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីត ១៩ និងជាពិសេសក្រោមព្រះរាជតម្រិៈបន្តដង្ហែតាមជានិច្ចនូវព្រះរាជលំអាន​ដ៏ឧត្តុង្គ​ឧត្តម​ នៃព្រះវររាជបិតាសុខាភិបាលជាតិ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចាប់តាំងពីសម័យសង្គមរាស្រ្តនិយមដ៏រុងរឿងនៃយើង សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះ​អង្គ​ស្តេចសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជអំណោយដ៏ថ្លៃថ្លា តាម​រយៈ​សម្តេច​រាជបុត្រី​ព្រះ​អនុជ​ នរោត្តម​ អរុណ​រស្មី​ ព្រះ​ស្ថាបនិក​មូលនិធិ​ មុទិតា​ ប្រទានជូនដល់ កូន​ចៅ​ ចៅ​ទួត​ នៅតាមបណ្តាលទីតាំងមួយចំនួន​រួមមាន​ :

១-​ ​ព្រះ​រាជ​ទានម៉ាស់​ ចំនួន​ ១,៥០០​ ម៉ាស់​​ និង​ព្រះ​រាជ​ទ្រព្យ​ ចំនួន ​៥០០ដុល្លារ​អាមេរិក​ ជូន​ក្រុម​ ទី៣០​ ទី៦៦​ និងក្រុមទី៦៧​ នៃសម្ព័ន្ធ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ចាក់​វ៉ាក់​សាំង​បង្ការ​ជំងឺ​កូវីដ​-១៩​ នៅក្នុង ឃុំដូនស ឃុំ ពោធិរាជ និងឃុំធ្លក ស្ថិតក្នុងស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
(សម្តេចរាជបុត្រីព្រះអនុជ បានប្រទានបន្ថែមនូវម៉ាសN95 ចំនួន ៦០០ម៉ាស ម៉ាសពេទ្យចំនួន ១,០០០ម៉ាស ត្រីខ ១០យួរ មីម៉ាម៉ា និងសាប៊ូកំចាត់មេរោគ)

២-​ព្រះរាជ​ទានម៉ាស់​ ចំនួន​ ៥,០០០​ ម៉ាស់​ ជូន​ អ្នក​ជំងឺ​កូវីដ​-១៩​ និង​ភេសជ្ជៈ​ ចំនួន​ ៤៥កេស​ជូន​ក្រុម​គ្រូពេទ្យ​ ព្រមទាំង​បុគ្គលិកទាំងអស់​ នៅក្នុង​មណ្ឌល​ព្យាបាល​ជំងឺ​កូវីដ​-១៩ កោះពេជ្រ​ ។
(សម្តេចរាជបុត្រីព្រះអនុជ បានប្រទានបន្ថែមនូវម៉ាសចំនួន ៥០០០ម៉ាស និងសាប៊ូកំចាត់មេរោគ ២៣០ដប)

៣-​ ព្រះ​រាជ​ទានម៉ាស់​ ចំនួន​ ៤,៣៦០ម៉ាស់​ ជូន​អ្នក​ជំងឺកូវីដ​ និង​ភេសជ្ជៈ​ចំនួន​ ១៧កេស​ ជូន​បុគ្គលិក​ពេទ្យ​ នៅ​មណ្ឌល​ព្យាបាល​ជំងឺ​កូវីដ​-១៩​សែនសុខ​១។
(សម្តេចរាជបុត្រីព្រះអនុជ បានប្រទានបន្ថែមនូវម៉ាសចំនួន ៩,០០០ម៉ាស)៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print