រដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ៨២នាក់ ,ជាសះស្បើយចំនួន ១៤៨នាក់ និងស្លាប់ចំនួន ១នាក់ !

ចែករំលែក៖

ខេត្តព្រៃវែង, នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ រដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ៨២នាក់ ,ជាសះស្បើយចំនួន ១៤៨នាក់ និងស្លាប់ចំនួន ១នាក់ នៅមូលដ្ឋានក្នុងស្រុកចំនួន៩ មកពីរាជធានីភ្នំពេញ ចំនួន១នាក់ ដូចខាងក្រោម:

១- ស្រុកកំចាយមារ ចំនួន ​១៨នាក់
២- ស្រុកព្រះសេ្ដច ចំនួន ​១៧នាក់
៣-ស្រុកពាមរក៍ ចំនួន ​១១នាក់
៤- ស្រុកស្វាយអន្ទរ ចំនួន​ ១០នាក់
៥- ស្រុកមេសាង ចំនួន​ ៨នាក់
៦- ស្រុកកំពង់ត្របែក ចំនួន ៨នាក់
៧- ស្រុកពាមជរ ចំនួន ៤នាក់
៨- ស្រុកបាភ្នំ ចំនួន ៣នាក់
៩-ស្រុកពារាំង ចំនួន ២នាក់
១០-មកពីរាជធានីភ្នំពេញ ចំនួន ១នាក់

បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង ៨២នាក់ ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តនិងតាមមន្ទីរពេទ្យបង្អែកស្រុកនីមួយៗ។

ជាថ្មីម្តងទៀត ចំពោះអ្នកដែលបានប្រាស្រ័យទាក់ទងប៉ះពាល់ដោយផ្ទាល់ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ ខាងលើ សូមដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរដើម្បីយកសំណាកនិងធ្វើចត្តាឡីស័ក ។
៣ការពារ
– ពាក់ម៉ាស់នៅគ្រប់ទីសាធារណៈ
– លាងដៃជាមួយសាប៊ូ អាល់កុល ឬ ជែល
– រក្សាគម្លាតសុវត្ថិភាព សង្គមចាប់ពី១ម៉ែត្រកន្លះឡើងទៅ។
៣កុំ
– កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល
– កុំចូលទៅកន្លែងមានមនុស្សច្រើនកុះករ
– កុំប៉ះពាល់គ្នា ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print