មានជំងឺស្កន់ប្រចាំកាយចុះ ទឹក ជញ្ជាត់ ត្រី ក្រឹម រអិល ចូល អូរ លង់ ស្លាប់ យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្ត បាត់ដំបង ៖ ពិតជាអកុសលណាស់ដែលយុវជន ម្នាក់ មិនចេះហែលទឹកថែមទាំងមាជំងឺស្កន់ទៀត បាន ចុះ ទឹក ជញ្ជាត់ ត្រី ក្រឹម ក៏ រអិល ជើង ចូល ទឹកអូរ បណ្តាល ឲ្យ លិចលង់ ស្លាប់ យ៉ាងអាណោចអាធ័ម។

ហេតុការណ៍ជួបគ្រោះអកុសលនេះកើតឡើងកាលពី វេលា ម៉ោង៣និង ៣០ នាទី រសៀលថ្ងៃ ទី ២៤ ខែកក្កដា ឆ្នាំ ២០២១ នៅ ចំណុច ក្រុម ទី ១៤ ភូមិ អូរ ស្រឡៅ ឃុំ វត្ត តា មិ ម ស្រុក សង្កែ ខេត្តបាត់ដំបង ។
មន្រ្តីនគរបាលប៉ុស្តិ៍វត្តតាមឹមបានឲ្យដឹងថា
យុវជន រង គ្រោះ ឈ្មោះ រេ ម សេរី ភេទ ប្រុស អាយុ ១៩ ឆ្នាំ ជាសិស្ស រស់នៅ ភូមិ ឃុំ កើតហេតុ ខាងលើ ។

តាម សាច់ញាតិ ជន រង គ្រោះ បានឲ្យដឹង ថា សព្វថ្ងៃនេះជន រង គ្រោះ មាមានជំងឺស្ក ន់ ជាន់ ប្រចាំ កាយ ជា តែ ថ្ងៃនេះ ជន រង គ្រោះ អផ្សុកបាន ចុះ ទឹកអូរ ជញ្ជាត់ ត្រី ក្រឹម ក៏ រអិល ជើង ជ្រមុជ ចូល អូរ បណ្តាលឲ្យ លង់ទឹក ស្លាប់ ដដោយគ្មានអ្នកណាដឹងជួយទាន់ឡើយ។ករណីនេះសាច់ញាតិសង្ស័យថា អាចជំងឺស្កន់រើឡើងវិញទើបគ្រោះថ្នាក់លង់ទឹកយ៉ាងនេះ។
ក្រោយ ពី ទទួល បាន ព័ត៌មាន នេះភ្លាមកម្លាំង ផ្នែក ជំនាញ សហការ ជាមួយ លោកគ្រូ ពេទ្យ មណ្ឌល សុខភាព ឃុំ បាន ចុះ ត្រួតពិនិត្យ និនិងធ្វើកោសល្យវិច័យ ហើយសន្និដ្ឋានថាជន រង គ្រោះ ពិតជា លង់ទឹក អូរ ស្លាប់ ប្រាកដ មែន ។
បន្ទាប់មក សាកសព ជន រង គ្រោះ ត្រូវ បាន សមត្ថកិច្ចជំនាញប្រគល់ ជូន ទៅ ឲ្យ ក្រុម គ្រួសារ ដើម្បី យក ទៅ ធ្វើបុណ្យ តាម ប្រពៃណី ៕

...


ដោយ÷ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print