ខេត្តតាកែវ ៖ នៅវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃ អាទិត្យ ទី ២៥ ខែកក្កដា ឆ្នាំ ២០២១ កម្លាំងនគរបាលស្រុក គិរគិរីវង់ ដឹកនាំដោយលោក វរសេនីយ៍ឯក យុគ សា រ៉ាត់ អធិការ នៃ អធិការដ្ឋាន នគរបាល ស្រុក គិរីវង់ សហការ ជាមួយ កម្លាំង ប៉ុស្តិ៍ នគរបាល រដ្ឋបាល ទាំង ១២ ប៉ុស្តិ៍ បានឡើង លើ ភ្នំ រុករក និង កាប់ ដុត បំផ្លាញ ដំណាំ កញ្ឆា ដែល ជនខិលខូច លួច ដាំ ខុសច្បាប់ បាន ចំនួន ១៣ ទីតាំង អាងស្តុកទឹក ចំនួន ០៩ អាង នៅ ចំណុច ដុប គុហារ ចិន និង ដុប ដា ដំរី លេង ស្ថិត ក្នុងភូមិ សាស្ត្រ ឃុំ ព្រះបាទ ជាន់ជុំ ស្រុក គិរីវង់ ដែល មាន ផ្ទៃដី ប្រមាណ ២៦៣២ ម៉ែត្រការ៉េ ។
លោក វរសេនីយ៍ឯក យុគ សា រ៉ាត់
បានមានប្រសាសន៍ថា ប្រតិបត្តិការនេះធ្វើឡើងដោយ អនុវត្តន៍ តាម ការ ណែនាំ ចង្អុលបង្ហាញ និង បទបញ្ជា ដឹកនាំ របស់ លោក ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃ ស្នងការដ្ឋាន នគរបាល ខេត្តតាកែវ ក្នុង ការ បង្ការ ទប់ស្កាត់ បង្ក្រាប បទល្មើស ដំណាំ កញ្ឆា ខុសច្បាប់ ដែលតម្រូវឲ្យកងកម្លាំង ត្រូវ បង្ក្រាប ឲ្យ ដូច ភ្លៀងរលឹម និង ជា ពិសេស អនុវត្តន៍ គោលនយោបាយ ភូមិ ឃុំ មាន សុវត្ថិភាព
បច្ចុប្បន្ន កម្លាំង ជំនាញ កំពុង ស្រាវជ្រាវ ស្វែងរក ម្ចាស់ ទីតាំង ជា អ្នក ដាំ ដំណាំ កញ្ឆា ដើម្បី យក មក ផ្តន្ទាទោស តាមផ្លូវច្បាប់ ហើយក៏បានដកនិងដុតកម្ទេចចោលដើមកញ្ឆារាប់ពាន់ដើមនៅកន្លែងបង្រ្កាបផងដែរ៕