ប្រទេសចិន៖ ជនរួមជាតិជាទីគោរពស្រឡាញ់ !
កាលពីល្ងាចមិញនេះ ខ្ញុំបានចូលរួមទទួលទានអាហារពេលល្ងាចជាមួយ ឯឧ Li Keqiang នាយករដ្ឋមន្រ្តីចិន និងប្រមុខរដ្ឋនិងតំណាងប្រទេសតាមដងទន្លេមេគង្គទាំង៥។ ពិធីលៀងសាយភោជន៌កាលពីល្ងាចមិញនេះគឺបានប្រព្រឹត្តិទៅដោយភាពស្និទ្ឋស្នាលបំផុត ដែលបានរិតបន្តឹងនូវចំណងមិត្រភាព និងសហប្រតិបត្តិការកាន់តែល្អររឹងមាំរវាងប្រមុខដឹកនាំ និងប្រជាជននៃប្រទេសតាមដងទន្លេមេគង្គ និងសាធារណៈរដ្ឋប្រជាមានិតចិន។
សព្វថ្ងៃនេះ កម្ពុជាយើងទទួលបានអ្នកវិនិយោគមកពីប្រទេសចិនច្រើនជាងគេ ហើយទន្ទឹមនឹងនោះ រដ្ឋាភិបាលប្រទេសចិនតែងតែយកចិត្តទុកដាក់ជានិច្ចក្នុងការជួយជំរុញដល់ការអភិវឌ្ឍន៌កម្ពុជាអោយកាន់តែឆាប់រីកចម្រើនលឿនទៅមុខ៕
...
ដោយ៖ សុវណ្ណារ៉ា